10/12/2015 09:41 GMT+7 Email Print Like 0

ផ្នែកផែនការនិងវិនិយោគដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ

ផ្នែកផែនការនិងវិនិយោគដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍​ របស់ប្រទេស​ជាតិ។ ប្រការ​នេះត្រូវ​បាន​អនុ​ប្រធាន​រដ្ឋ​វៀត​ណាម លោកស្រី​ Nguyen Thi Doan សង្កត់ធ្ងន់នៅក្នុងពិធីរំលឹកខួប​លើកទី៧០ ទិវាបង្កើតផ្នែក​ផែន​ការ​និង​វិនិយោគ ដែល​បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ធ្នូនៅទីក្រុងហា​ណូយ។ តាម​រយៈ កំណាត់​ផ្លូវ​ប្រវត្តិ​សាស្ត្រ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ ផ្នែក​ផែនការនិងវិនិយោគ បានមានការរួមចំណែកដ៏​សក្តិសមចូល​ក្នុងការអនុវត្ត​នូវបណ្តា​យុទ្ធសាស្ត្រ​ដែល បក្ស​និងរដ្ឋវៀតណាមបានដាក់ចេញ។ ថ្លែងមតិ​ក្នុងពិធី លោក​ស្រី Nguyen Thi Doan បាន​មាន​ប្រសាសន៍​ថា៖

​“ក្រសួងផែនការនិងវិនិយោគត្រូវលើកកំពស់គុណភាពធ្វើសេនាធិការ​ឲ្យ ថ្នាក់​ដឹក​នាំ សំដៅ​រួម​ចំណែក​ចូល​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​របស់ អង្គភាពនិងតំបន់នីមួយៗ រួមទាំងរបស់ប្រទេសជាតិទាំង​មូល សំដៅ​លើក កំពស់​សមត្ថភាព​ប្រគួតប្រជែង​ផង​ដែ។ បន្តជម្រុញការកែទម្រង់បែប​បទរដ្ឋបាល កែលំអរបរិយាកាសធ្វើអាជីវកម្ម និង​បង្ក​លក្ខណៈងាយស្រួល​សម្រាប់ប្រជាជន និងអង្គភាពអាជីវកម្មអនុវត្តសកម្មភាព តាមសេចក្តីកំណត់​របស់​ច្បាប់”​។
       
ក្នុងឱកាស​នេះ អនុប្រធានរដ្ឋ Nguyen Thi Doan ក៏បានប្រគល់គ្រឿង ឥស្សិយយសហូជីមិញ​លើកទី២សម្រាប់​ក្រសួង​ផែនការ និងវិនិយោគវៀតណាម​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ