27/11/2017 09:42 GMT+7 Email Print Like 0

ផ្នែកប្រតិបត្តិការជំនុំជំរះប្រមូលផ្តុំដោះស្រាយឲ្យបានស្រេចបាច់ករណីស្មុគស្មាញ


 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ថ្លែងមតិក្នុងសន្និសីទ 

នារសៀលថ្ងៃ២៥ ​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅទីក្រុងហាណូ​យ ក្រសួងយុត្តិធម៌បានរៀបចំ​សន្និសីទ​ អនុវត្ត​កិច្ចការ​ប្រតិបត្តិ​បណ្ដឹង​រដ្ឋ​ប្បវេណីឆ្នាំ​២០១៨។ 
 
អញ្ជើញថ្លែងមតិនៅ ក្នុងស​ន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍​រដ្ឋាភិបាល​ លោក Truong Hoa Binh បាន​លើក​ច្បាស់ថា​ កិច្ចការប្រតិបត្តិបណ្តឹងរ​ដ្ឋប្បវេណី ប្រតិបត្តិពិន័យរ​ដ្ឋ ​បាល ត្រូវតភ្ជាប់​ជាមួយ​តម្រូវការ​កសាង​ប្រព័ន្ធ​តុលាការ​របស់ប្រជាជន បន្តផ្លាស់ ​ប្តូរថ្មីប្រព័ន្ធចាត់តាំង ​លើកកំពស់​ប្រសិទ្ធភាព​សកម្មភាព​របស់​អង្គភាពផ្តល់​សេវា​ សាធារណៈនិងគោលការណ៍ ក​សាងរដ្ឋាភិបាល “ស្ថាបនា អភិ​វឌ្ឍន៍​ សុច្ចរិត​និង បម្រើ”។ លោក​ Truong Hoa Binh បានស្នើឲ្យផ្នែកយុត្តិធម៌ ​ត្រូវបង្កើន​ការងារប្រតិ​​បត្តិ​បណ្តឹង​រដ្ឋប្បវេណី លើក​កំពស់​ប្រសិទ្ធិភាព​នៃការប្រតិបត្តិការ​ជំនុំជំ​រះ។​
 ​
លោក Truong Ho​a  Binh បានស្នើថា ក្នុងឆ្នាំ២០​១៨ ក្រសួងយត្តិ​ធម៌​ គប្បី បញ្ជាណែនាំស្ថាប័ន​ប្រតិបត្តិការ​ជំនុំជំរះ​តំបន់​ ឲ្យប្រមូលផ្តុំដោះ​ស្រាយ​ស្រេច​​បាច់ រឿងក្តីដែលមាន​​លក្ខខណ្ឌ​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រតិបត្តិ​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ