03/05/2015 14:29 GMT+7 Email Print Like 0

ផ្នែកទ័ពជើងទឹកប្រជាជនវៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើត

នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៥ នៅកំពង់ផែយោធា Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាល​វៀត​ណាម​ ផ្នែកទ័ពជើងទឹកប្រជាជនវៀតណាមបានរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៦០នៃទិវា​បង្កើត​ដ៏​មហោឡា​រិកនិងទទួលកិត្តិនាមវីរៈកម្លាំងប្រដាប់អាវុធប្រជាជនលើកទី២។ 

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំខាងមុខ ស្ថានភាពពិភពលោកនិងតំបន់នឹងនៅមានបំរ៉ែបំរួលដ៏ស្មុគស្មាញ ជាច្រើន ជំលោះអំពីដែនដី អធិបតេយ្យ​ភាព​​នៅសមុទ្រខាងកើតនឹងបន្តប្រព្រឹត្តទៅក្នុង ភាពតានតឹង។ស្ថានភាពនេះបានដាក់ចេញឲ្យបក្សទាំងមូល ប្រជាជន​ទាំងមូល កងទ័ព ទាំងមូលបណ្ដាភារកិច្ចថ្មីដ៏ធ្ងន់ធ្ងរដោយត្រូវជំរុញបុព្វហេតុកសាង​ផ្លាស់ប្ដូរថ្មីនិង អភិវឌ្ឍន៍ប្រទេសជាតិផង ត្រូវការពាររឹងមាំឯករាជ្យ អធិបតេយ្យភាពបូរណភាពដែនដី របស់មាតុ​ប្រទេស​ផង​។​ 

“រួមជាមួយការជំរុញខ្លាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ យើងត្រូវបង្កើនសមត្ថភាព ការពារ​អធិបតេយ្យ​ភាព​នៅ​តំ​បន់​សមុទ្រ កោះនៃមាតុប្រទេស ដោះស្រាយល្អនូវទំនាក់ ទំនងរវាងសេដ្ឋកិច្ចជាមួយកិច្ចការពារប្រទេស សន្តិសុខ​រវាងការធ្វើអាជីវកម្មនិងកិច្ច ការពារសមុទ្រ។ផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងការតស៊ូនយោបាយ ​ការ​ទូត​ យុត្តិធម៌ ជាមួយស្ថានភាពជាក់ស្ដែង បង្កើតឡើងចលនាដ៏ទូលំទូលាយរបស់ប្រជាជននៅ ទូទាំង​ប្រទេស​​ក្នុងកិច្ចការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស។ដោយឈរលើមូលដ្ឋាននោះ កងទ័ព​ជើងទឹកប្រជាជនវៀតណាមគឺជាកម្លាំងស្នូលដែល មានតួនាទីដ៏សែនសំខាន់ក្នុងកិច្ចការពារ​អធិបតេយ្យភាព​អំពីកោះសមុទ្រ ព្រមទាំងរក្សា សន្តិភាព ស្ថិរភាពនិងជំរុញការ​អភិវឌ្ឍន៍កិច្ចសហប្រតិបតិ្ត​ការ​រវាង​ប្រទេសនានានៅក្នុងតំបន់”៕


 

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

 


បណ្តាព័ត៌មានបានផ្សាយ