09/07/2016 18:05 GMT+7 Email Print Like 0

ផ្នែកទេសចរណ៍វៀតណាមរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងផ្សព្វផ្សាយរូបភាពវៀតណាមទៅបរទេស


ផ្នែកទេសចរណ៍វៀតណាមរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងផ្សព្វផ្សាយរូបភាពវៀតណាមទៅបរទេស

នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប​អនុស្សាវរីយ៍លើក​ទី​៥៦​ទិវា​បង្កើតផ្នែកទេសចរណ៍វៀតណាម (ថ្ងៃទី៩កក្កដាឆ្នាំ១៩៦០-ថ្ងៃទី៩កក្កដាឆ្នាំ២០១៦)។ ថ្លែងមតិនៅទីនេះ អគ្គនាយក អគ្គនាយក​ដ្ឋានទេសចរណ៍​ លោក​Nguyen Van Tuan បានអោយដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ​ផ្នែកទេសចរណ៍វៀត​ណាម​មាន​ជំហានអភិវឌ្ឍន៍ជាច្រើន រួមចំណែកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​​កិច្ច ​ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាម។​ ក្នុងឆមាសទី១ ឆ្នាំ២០១៦ ​ភ្ញៀវ​ទេសចរណ៍អន្តរជាតិមកដល់វៀតណាមបាន​៤,៧លាននាក់ កើន២១,៣% បើ​ប្រៀង​ធៀបនឹងឆ្នាំ ២០១៥។ ស្ដីអំពីផែនការអភិវឌ្ឍន៍ផ្នែកទេសចរណ៍វៀតណាម នាពេលខាងមុខនេះ លោក Nguyen Van Tuan បានអោយដឹងថា៖

“ ផ្នែកទេសចរណ៍ត្រូវប្រមូលផ្តុំពិភាក្សា និងនាំចេញខ្លឹមសារធ្វើវិសោធនកម្ម​ច្បាប់បំពេញបន្ថែមទេសចរណ៍ ដើម្បីបង្កើតមូលដ្ឋានគតិយុត្តិរឹងមាំ ធានាការ​អភិវឌ្ឍន៍​យូរអង្វែងរបស់ផ្នែកទេសចរណ៍។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ត្រៀមរៀបចំ​គំរោងផែនការណ៍​នានាសំដៅបង្កើតជំហានលោតផ្លោះ សំរាប់ផ្នែកទេសចរណ៍ក្នុងដំណាក់
កាលថ្មី៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ