06/03/2016 09:33 GMT+7 Email Print Like 0

ផ្នែកតម្បាញកាត់ដេរវៀតណាមទាក់ទាញវិនិយោគិនកូរ៉េខាងត្បូង


ផ្នែកតម្បាញកាត់ដេរវៀតណាមទាក់ទាញវិនិយោគិនកូរ៉េខាងត្បូង

នៅក្នុងពិធីបើកសម្ពោធន៍ ដាក់អោយដំណើការមជ្ឈមណ្ឌលជួយ​​ឧបត្ថម្ភ FTA កូរ៉េខាង​ត្បូង-វៀតណាម ប្រចាំ​នៅវៀត​ណាម និង​សិក្ខាសាលា៖ FTA កូរ៉េខាងត្បូង-វៀតណាម ត្រូវបានរៀបចំឡើងនៅទីក្រុង​ហូជីមិញ(ភាគ​ខាង​ត្បូងវៀតណាម) នាថ្ងៃទី៤ ខែ​មិនា ឆ្នាំ២០១៦ លោក Roh Inho អនុប្រធានសភាពាណិជ្ជកម្មនៃ​អគ្គ​កុង​ស៊ុល​កូរ៉េ​ខាង​ត្បូង ទទួលបន្ទុកតំបន់អាស៊ាន និងមហាសគរ បានអោយ​ដឹង​ថា៖ បណ្ដា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​បាន​ជះឪទ្ធិពល​ជាច្រើន ជំរុញការទាក់​ទាញ​វិនិយោគ​ពីអង្គភាព​អាជីវកម្ម​កូរ៉េខាង​ត្បូង​ជាច្រើន​ចំពោះ​ផ្នែក​តម្បាញ​កាត់​ដេរវៀតណាម។

ក្នុងក្របខ័ណ្ឌកម្មវិធីនេះ សភាពាណិជ្ជកម្ម អគ្គកុងស៊ុលកូរ៉េខាងត្បូង ប្រចាំ​នៅទីក្រុង​ហូជីមិញ បាន​ចុះហត្ថលេខា​សហប្រតិ​បត្តិ​ការ ជាមួយមជ្ឈមណ្ឌលជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ មណ្ឌល​បច្ចេក​វិទ្យាខ្ពស់​ទីក្រុងហូជី​មិញ អំពីការបង្ក​លក្ខណះងាយ​ស្រួល ក្នុងការផ្លាស់ប្តូរព័ត៍មាន ពាណិជ្ជកម្ម វិនិយោគ រវាងភាគី​ទាំង​ឡាយ​តាមនោះជំរុញ​សកម្មភាព​នាំចេញ នាចូលរវាងវៀតណាមនិងកូរ៉េខាងត្បូង៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ