23/08/2015 09:19 GMT+7 Email Print Like 0

ផ្នែកការទូតត្រូវឆ្ពោះទៅទិសស្លោកប្តេជ្ញាតាមគោលមាគ៌ាដើម្បីទប់ទល់​​នឹង​បំរ៉ែ​បំរួល​តាម​កាលៈ​ទេសៈ


ផ្នែកការទូតត្រូវឆ្ពោះទៅទិសស្លោកប្តេជ្ញាតាមគោលមាគ៌ាដើម្បីទប់ទល់នឹងបំរ៉ែបំរួលតាមកាលៈទេសៈ 

ឆ្លើយសម្ភាស​ជាមួយអ្នកយកព័ត៌មាន​នៃវិទ្យុសម្លេង​វៀតណាម ក្នុង​ឱកាស​រំលឹកខួបលើក​ទី៧០ទិ​វា​ប្រពៃណី​ផ្នែក​ការទូត​ទី២៨​ខែសីហា ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Pham Binh Minh បាន​អះអាង​​ថា ប្តេជ្ញា​តាម​គោលមាគ៌ា​ដើម្បីទប់ទល់ នឹងបំរ៉ែបំរួលតាមកាលៈទេសៈ ដែល​ក្នុងនោះ​ឯករាជ្យ​ម្ចាស់​ការ​ដាក់​ផល​ប្រយោជន៍​ជាតិ​មុន​បង្អស់​ជា​ទិស​ស្លោកការ​ទូត តាំង​ពីពេលបង្កើត​ប្រទេស​ឆ្លងកាត់​៧០​ឆ្នាំ ផ្នែក​ការ​ទូតវៀត​ណាម ជានិច្ចកាលអនុវត្តបន្ត​និងម្ចាស់ការ​ច្នៃប្រឌិត​ក្នុង​កិច្ច​ការ​ការ​ទូត​ដើម្បី​រក្សា​រឹង​មាំ​ឯករាជ្យ​ជាតិ កាន់​តែសមាហរ​ណកម្ម​ស៊ី​ជម្រៅ ជាមួយពិភព​លោក​ពីមួយថ្ងៃទៅមួយ​ថ្ងៃ។ ប្រពៃណី​៧០ឆ្នាំនៃ​ផ្នែក​ការ​ទូត​ជា​និច្ចកាល​រក្សា​គោល​មាគ៌ាឯករាជ្យ ម្ចាស់ការលើឆាកអន្តរ​ជាតិ ជានិច្ចកាលដាក់​ផល​ប្រយោជន៍​គឺខ្ពស់​បំផុត​ក្នុង​រាល់​បញ្ហា ទន្ទឹមនឹង​នោះរួមផ្សំកំលាំងពលំជាតិ នឹងកំលាំង​ពលំសម័យ​កាល អំពាវ​នាវ​ការ​គាំទ្រ​របស់​អន្តរជាតិ ​ក្នុងរាល់បញ្ហាសកល។​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស Pham Binh Minh បាន​សង្កត់​ធ្ងន់​ថា៖​ 

“ក្នុង​បញ្ហាសមុទ្រ​ខាងកើតត្រូវអះអាងថា គោលជំហរ​វៀតណាម មានអធិបតេយ្យ​ភាព​នៅប្រជុំ​កោះទាំង​ពីរ Hoang Sa, Truong Sa មាន​អធិបតេយ្យភាព និងដំបន់សេដ្ឋកិច្ច​ផ្ដាច់​មុខ១២០​ម៉ាយ​តាម​ច្បាប់​អន្តរ​ជាតិ។ សមុទ្រ​ខាង​កើត​ជាការ​យកចិត្ត​ទុក​ដាក់របស់​សហគមន៍​អន្តរជាតិ ពីព្រោះជាផ្លូវតភ្ជាប់​រវាងបណ្ដាដំបន់ ពាណិជ្ជកម្ម​ដ៏​ធំធេង​ ស្រូប​យក​៥០% នៃបរិមាណទំនិញលើពិភពលោក ទាក់ទិនដល់ស​ន្តិសុ​ខសុវត្ថិភាព​នាវាចរណ៍។​ទស្សនៈ​របស់​យើង​គឺការ​ដោះស្រាយ​ត្រូវផ្អែក​លើច្បាប់​អន្តរជាតិ។ ប្រការ​ប្តេជ្ញាតាមគោល​មាគ៌ា​គឺសន្តិភាព​ស្ថិរភាព​ត្រូវបាន​ធានា។ ប្រ​ការទប់​ទល់ នឹងបំរ៉ែបំរួលតាមកាលៈទេសៈ គឺ​ត្រូវស្វែង​រក​វិធានការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ ដែលមិនជះឥទ្ធិពលដល់អធិបតេយ្យ​ភាព​ក្លែង​ណាគ្មាន​ជំលោះ​ ដើម្បី​កាត់​បន្ថយ​ជំលោះ​លើ​សមុទ្រ​។ វៀត​ណាមក៏ប្រឆាំង​ជំទាស់​រាល់​សកម្មភាព​ឯកតោ​ភាគី​ ផ្លាស់​ប្តូរស្ថាន​ភាព​នៅ​សមុទ្រ​ខាង​កើត​៕​”

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ