22/02/2017 10:29 GMT+7 Email Print Like 0

ផ្ដល់អាទិភាពពិសេសក្នុងការបែងចែកថវិកាសំរាប់ស្រុកនានានៅតំបន់ដីសណ្ដទន្លេ Cuu Long


អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Hoang Van Thang ថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្ត្រៃ​រដ្ឋសភាវៀតណាម​ បាន​ពិភាក្សា ​អំពី​ការ​អនុញ្ញាត​ឲ្យ​​អនុវត្ត​រ​បប​ផ្ដល់​អាទិភាព​ពិសេស​ ក្នុង​ការ​បែង​ចែក​ថវិកា​មជ្ឈឹមតាមកម្មវិធី គោលដៅជាតិ​កសាង​ជន​បទ​ថ្មី​​ដំណាក់​​​កាល​២០១៦-២០២០ ចំពោះស្រុក​នានានៅតំបន់​ដីសណ្ដទន្លេ Cuu Long​ ប៉ែក​ខាងត្បូង​វៀត​ណាម។ របាយ​ការណ៍​​របស់រដ្ឋាភិបាលឲ្យដឹងថា ទុនវិនិយោគ​កសាង​ផ្ទះ​សម្បែង និងសំណង់សាធារណៈជាមធ្យម នៅ​តំបន់​ដីសណ្ដ​ទន្លេ ​Cuu Long គឺខ្ពស់ច្រើនជាង កំរិតមធ្យមក្នុង​ទូទាំង​ប្រទេស។ មូលហេតុគឺ​ដោយ​សារ​ភូមិ​សាស្ត្រ​​តំបន់​នេះមាន​លក្ខណៈ​ស្មុគ​ស្មាញ់ បានជា​ត្រូវបង្កើន​ចំណាយ ដើម្បីដោះស្រាយ។ ដោយហេតុនេះ គណៈកម្មាធិការ​អចិន្ត្រៃ​រដ្ឋសភា​បាន​​ឯកភាព​អនុម័ត លើការ​អនុវត្តរបបផ្ដល់​អាទិភាព​ពិសេស ក្នុង​ការបែងចែក​ថវិកាមជ្ឈឹម ចំពោះស្រុកនានា​នៅ​តំបន់នេះ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ