01/07/2018 06:04 GMT+7 Email Print Like 0

ផ្ញើក្តីប្រាថ្នាលើកោះកូឡិន (Co Lin)

កណ្តាល​រាត្រីព្រះ​ចន្ទ​ពេញ​​បូណ៌មី​​អណ្តែត​ខ្លួន ​លើ​ផ្ទៃ​ទឹក​សមុទ្រ​កូ​ឡិន (Co Lin) កុមារី​​​ង្វៀន​ធី​ម៉ើ​ (Nguyen Thi Mo) កើត​​ឆ្នាំ​១៩៩៣ មិន​ដេក​​ពេញ​​​មួយ​រាត្រី​ ដើម្បី​បត់​សត្វ​បក្សី​ក្រដាស​២៣៥ក្បាល ជូនយើង​ខ្ញុំផ្ញើក្តី​​​​ប្រាថ្នា​សន្តិភាព​ ទៅ​លើ​ផ្ទៃ​ទឹក​មហា​សមុទ្រ​​។

 រលក​អើត​​​ខ្ពស់​នៅ​កោះ​កូ​ឡិន​ (Co Lin)

 នាវា​ទ្រឿង​សា  ​(Truong Sa) ៥៧១ ទើប​​តែធ្វើ​​ដំណើរ​​​ចេញពី​កំពង់ផែ​កាម​រាញ​ (Cam Ranh) (ខេត្ត​ខាញ់​ហ្វ័រ - Khanh Hoa​​) ទៅកាន់​ស្រុក​កោះ​ទ្រឿងសា (Truong Sa) វរសេនីយទោ​ឡេវ៉ាន់​តាំង​ (Le Van Tang) នៅ​អគ្គស្នងការ​នយោបាយ​ មេបញ្ជាការដ្ឋាន​ទាហានជើង​ទឹក​ ប្រកាស​ជើងដំណើរ​ទីកន្លែងទៅ​ដល់​ដំបូង​គឺកោះ​កូឡិន (Co Lin) ខ្លួន​ខ្ញុំ​មាន​មនោសញ្ចេតនាក្តុក​ក្តួរ​​​។​ ពីព្រោះ​​ប៉ុន្មាន​ខែមុន​ ខ្ញុំជា​អ្នក​បើក​ទំព័រ​សៀវ​ភៅ​​ពណ៌​​លឿង​ជាំ​ចាស់​​​ ដើម្បី​ស្វែង​រក​នូវ សន្លឹក​រូប​ថត​ចាស់​ៗ​នៃ​ជំនាន់​ពូៗ របស់​​​កាសែតរូបភាព​វៀតណាម ថតនៅ​ឆ្នាំ​១៩៨៨​ លើក​បេសសកម្ម​​ស៊ី​វិល​ដំបូង​នៅ​​លើ​កោះ​ទ្រឿងសា (Truong Sa)​​។ កោះ​កូឡិន​ (Co Lin) ​ក្នុង​រូបថត​ កាល​​នោះ​​គ្រាន់តែ​ជា​នាវា HQ៥០៥​ ​ - ជា​នាវា​ជានិច្ច​ឌិត​ជាប់​ក្នុងប្រវត្តិសាស្រ្ត​ ពេល​បើកបង្ហោះ​​ទៅ​លើ​ឆ្នេរ​ថ្ម​កូ​ឡិន ​(Co Lin) ក្នុង​សង្រ្គាម​​ប្រយុទ្ធ​ហ្គាក់​ម៉ា​ (Gac Ma) ហើយ​បាយ​ក្លាយជា​បង្គោល​អធិបតេយ្យ​ភាព​សមុទ្រកោះ​វៀតណាម​។​


នាវា​ HQ​៥០៥ ក្រោយពេល​ត្រូវ​បាញ់​ឆេះ​ នាវា​បាន​បើក​លឿន​ឆ្ពោះទៅ​​លើកោះ​​កូ​ឡិន​ (Co Lin) បានក្លាយជា​បង្គោល​អធិបតេយ្យ​​ភាពមាន​​វិញ្ញាណ​ របស់​វៀតណាម​​ឆ្នាំ​១៩៨៨។ កោះ​កូឡិន​ (Co Lin) យ៉ាង​នេះហើយ​ ទើប​រក្សា​​​រឹង​មាំ​បានមក​ដល់​សព្វ​ថ្ងៃ​។ រូបថត៖ វិញ​ក្វាង

 ប្រធាន​នាវិក​ វូហ្វី​ឡេ​ (Vu Huy Le) (ពាក់​មួក​) និង​យុទ្ធជន​​នាវា​ HQ៥០៥​ ឡើង​លើ​កោះ​កូឡិន (Co Lin) ​
ចែក​រំឡែក​ ក្តី​សប្បាយ​ទទួល​បាន​សំបុត្រ​អ្នក​ផ្ទះ​ឆ្នាំ​១៩៨៨​។ រូបថត៖ វិញ​ក្វាង​


អ្នក​កាសែត​ជំនួប​ធ្វើការ​នឹង​យុទ្ធជន​នៅ​លើ​នាវា​ HQ៥០៥​ បង្គោល​អធិបតេយ្យ​ភាព​​​នៅ​លើ​កោះកូ​ឡិន
​(Co Lin) ឆ្នាំ​១៩៨៨។ រូ​បថត៖ វិញ​ក្វាង


  ពិធី​រំលឹក​​គុណ​យុទ្ធជនទាំង​​៦៤​នាក់​ បាន​ពលី​ជីវិត​ក្នុង​សង្រ្គាម​សមុទ្រ​ហ្គាក់​ម៉ា​ (Gac Ma) ​
ឆ្នាំ​១៩៨៨​ លើនាវា​ទ្រឿង​សា​ (Truong Sa) ​៥៧១។ រូបថត៖ ថុង​ថៀន​


ព្រលែង​​កម្រងផ្កា​រំលឹក​គុណ​យុទ្ធជនពលី​ ដើម្បី​អធិបតេយ្យ​​ភាព​សមុទ្រ​កោះ​​មាតុប្រទេស​។ រូបថត៖ ថុង​ថៀន

នាទី​សង្វេក​​នៃ​ពិធី​រំលឹក​គុណ​។ រូបថត៖ ថុង​ថៀន

បក្សី​ក្រដាស​បាន​ព្រលែង​លើ​ផ្ទៃ​​សមុទ្រ​កោះ​កូឡិន​ (Co Lin) ផ្ញើក្តី​​​​ប្រាថ្នា​សន្តិភាព​​​​របស់​វៀតណាម​។
រូបថត៖​ ថុង​ថៀន

 យើង​ខ្ញុំ​​មក​ដល់​ឆ្នេរ​ថ្ម​កូ​ឡិន​ (Co Lin) ពេល​ព្រះអាទិត្យ​អ​ស្តង្គ​ពណ៌​ក្រហម​ទុំ រាៗ​​លិច​ចុះ​ក្រោយខ្នង​​​ទឹក​រលកខ្ពស់ នៅ​​​ទិសខាង​លិច។ នាវា​៥៧១​ ផ្លុំ​​កញ្ចែ​ប្រកាស​បោះយុថ្កា​​ កោះ​កូឡិន (Co Lin) លេច​ធ្លោ​នៅ​ចំពោះមុខ តែ​​ទឹក​សមុទ្រ​​ ​ចុះ​ទាបពេក​​​ ដូចនេះ​ក្រុម​ការងារ​មិនអាច​ណា​ចុះទៅ​កាន់​កោះ​នេះ​បាន។
 
រាត្រី​សមុទ្រ​ខាង​កើត​ ជុំទិស​លាប​​ទៅ​ដោយ​ពណ៌​លឿងទន់​​​នៃ​ពន្លឺ​ព្រះចន្ទពេញ​បូណ៌មី​​ តែ​យើង​ខ្ញុំ​នៅ​តែ​​សំឡឹង​មើលឃើញ​​​​កោះ​ហ្គាក់​ម៉ា​ (Gac Ma) ​ជា​មួយ​អារម្មណ៍ដុក​ដាក​ ”ដីមួយ​ដុំ​​ឃ្លាត​ រយ​ដុំ​កើ​តទុក្ខ​”។ ជំនោល​រលកខ្ពស់​​បោក​​បាច​​បះ​បាត​នាវា​ ធ្វើ​ឲ្យ​យើង​ខ្ញុំ​មាន​​អារម្មណ៍ក្តុក​ក្តួរ​​។​
 
ព្រឹកថ្ងៃ​ស្អែក​ ពិធី​រំលឹកគុណ​យុទ្ធជនពលី​ នៅ​ប្រជុំ​កោះ​ទ្រឿង​សា​ (Truong Sa) បាន​រៀប​ចំ​នៅ​លើ​នាវា​​៥៧១។ ជាមួយ​​សម្តី​​​ដ៏កកក្តៅ​ស្រទន់ ​របស់​លោក​វរសេនីយទោ​ ឡេ​វ៉ាន់​តាំង​ (Le Van Tang) ​អានវិយោគក​ថា​​​ អំពីភាព​អង់​​អាច​នៃ​យុទ្ធជនពលីទាំង​​៦៤​នាក់​ ក្នុង​សមរភូមិ​សមុទ្រ​​​ហ្គាក់​ម៉ា​ (Gac Ma) មុន​នេះ​​៣០​ឆ្នាំ​។​ កូនទាំង​៦៤​នាក់ ​របស់​ទឹកដី​​​វៀត​ណាម​ ជា​រៀង​រហូត​​ដេក​សម្រាក​នៅ​ទី​នេះ ​ជាមួយ​ទឹក​រលក​សមុទ្រទ្រឿង​សា (Truong Sa)​ ដើម្បី​មាន​រូបសណ្ឋាន​មាតុប្រទេស​ជា​កោះ​កូនឡិន ​(Co Lin) នៅ​ចំពោះ​មុខ​។ រាល់​បក្សី​ក្រដាស​ រាល់​ត្របកផ្កា ​​ដែល​យើង​ខ្ញុំ​​ព្រលែង​​ថ្វាយ​ចុះ​​សមុទ្រ ​តាមទឹក​រលក​បោកបាច​ជានិច្ចបញ្ច្រាន​​​​ឆ្ពោះទៅ​ទិស​កោះ​ហ្គាក់​ម៉ា (Gac Ma)​។​
 
មាតុប្រទេស​​​សំឡេងមាន់​​រងាវ​ពេល​ព្រឹក​
 
ម៉ោង​៥រសៀល​ នាវា​​៥៧១ រោទ៍​កណ្តឹង​​​ដាស់មនុស្ស​គ្នានៅ​​លើនាវា​​​ក្រោក​​​ពី​ដំណេក​​​​ រក្សា​​បរិយាកាសស្ងប់​​​ស្ងាត់​​នា​ពេល​​ព្រឹកព្រឹម​ ខ្ញុំ​ឮជិត​ណាស់​សំឡេង​មាន់​រងាវ​។​ ប្រហែល​ជា​រស់នៅ​កណ្តាល​បរិយាកាសទីក្រុង​យូរពេក​ ដូច​នេះ​សំឡេង​​មាន់​រងាវ​ពេល​ព្រឹក​នៅកណ្តាល​មហាសមុទ្រ​ ធ្វើ​ឲ្យខ្ញុំ​រលឹក​នូវ​អារម្មណ៍​ប្លែក​ពិសេស​ ឮដូចជា​នៅ​ទីកន្លែង​ណា​មួយ​​នៃភូមិ​ជនបទ​វៀតណាម​​។


 នៅ​ប្រជុំកោះ​ទ្រឿង​សា​​ (Truong Sa) កោះ​កូឡិន (Co Lin) ​​បានចាត់ទុក​ជា​ “ចក្ខុ​​ទិព្វ” របស់​សមុទ្រ​។
ស្ថិត​នៅ​ទីតាំង​សំខាន់​ ជា​កន្លែង​សម្រាប់​បងប្អូន​ស្វែង​រក​​ទី​ចំណ​ត​នាវា​​ជ្រក​ព្យុះ​ យក​បន្លែម​ទឹក​សាប​
និង​អាហារ​សម្រាប់​ការ​ធ្វើ​ដំណើរ​បន្ត​។​ រូបថត៖ ថុង​ថៀន​


 ដើមពពាក​បៃតង​ដុះ​លើ​កោះ​កូ​ឡិន (Co Lin) ​បាន​ដាំនៅ​​ក្នុង​ផើង​។ រូបថត៖ ថុង​ថៀន​

នៅ​លើ​កោះ​កូ​ឡិន (Co Lin) ​មាន​ឆ្កែ​១៣ក្បាល​ អ្នក​អញ្ជើញទៅ​សួរសុខទុក្ខ​ តែង​​ប្រៀប​​ឆ្កែ​នេះជា​
“ឆ្កែ​​យោធា​” ប្រចាំ​ទីកន្លែង​គ្រោះ​ថ្នាក់​​។ រូបថត៖ ថុង​ថៀន


កោះ​កូឡិន​ (Co Lin) មាន​បក្សី​រស់​នៅ​ច្រើន​ តែ​ច្រើនបំផុត​បក្សី​រំពេ​សមុទ្រ​
ជាពិសេស​​មាន​សត្វ​បក្សី​ចរនិវេស​​​តាម​រដូវជាច្រើន​​។ រូបថត៖ ថុង​ថៀន


 ក្រុម​សិល្បៈ​ខេត្ត​សើនឡា​​ (Son La) បម្រើ​កម្មាភិបាល​យុទ្ធជន​នៅលើកោះ​កូ​ឡិន (Co Lin)​។ រូបថត៖ ថុង​ថៀន​

 នាទី​សំណេះសំណាល​ជាមួយ​ទាហា​កោះ​។ រូបថត៖ ថុង​ថៀន

កម្មាភិបាល​​យុទ្ធជន​កោះ​កូ​ឡិន (Co Lin)  ​គោរពលា​ប្រជាជន​ដែល​ចេញ​មក​សួរ​សុខទុក្ខ​កោះ​។ រូបថត៖ ថុង​ថៀន

 ទូក​ដាក់ចុះ​​ពី​លើ​នាវា​៥៧១ នាំ​ក្រុ​មការងារ​យើងខ្ញុំ​ឡើង​ទៅកោះ​កូឡិន​ (Co Lin) រាល់​រៀប​ឱបជិត​ស្និទ្ធ​ដែល​​​ប្រឡាក់ទៅ​ដោយ​ញើស​ប្រៃ​របស់​ទា​ហាន​។ អនុសេនីឯកបម្រុង​ ង៉ោវ៉ាន់​បុន (Ngo Van Bun) អ្នកនយោបាយ​​កោះកូឡិន ​(Co Lin) ឲ្យ​ដឹក​ថា៖ “​អគារ​នេះ​ បាន​កសាង​នៅ​លើ​ទីកន្លែង​ឆ្នាំ​១៩៨៨ ​ដែល​នាវា HQ៥០៥ ​ បាន​បើក​​បង្ហោះ​មក​លើ​ដើម្បី​រក្សា​កោះ​​ ហើយ​​ក្លាយ​ជា​បង្គោល​ព្រំដែន​មាន​វិញ្ញាណ ​​​ជា​និមិត្ត​រូប​នៃអធិបតេយ្យ​ភាព​កោះ​​កូ​ឡិន (Co Lin) ​របស់​វៀតណាម​”។
 
ពី​កោះ​កូ​ឡិន​ (Co Lin) ​គ្រាន់តែ​​ចោល​កន្ទុយ​ភ្នែកនឹង​​មើលឃើញ​​​​កោះ​ហ្កាក់​​ម៉ា (Gac Ma)​។ មុន​ពេល​​​ជម្រាប​លា​​ ក្រុម​បេសសកម្ម​លេខ​១១ អនុសេនីយឯក​ ង្វៀន​វ៉ាន់​គឿង​ (Nguyen Van Cuong) ​សំឡឹកទៅ​ឆ្ងាយ​ៗ​​រួចពោលថា​៖ “រដូវ​​ខែឧសភា​​សមុទ្រ​​ទ្រឿង​សា (Truong Sa)​ ស្រទន់​ ប៉ុន្តែ​នៅ​តែ​របាំង​ដោយ​រលក​ខ្ពស់​​​ តែ​​​យើង​ខ្ញុំ​​បេ្តជ្ញា​​ចិត្ត​​រក្សាការពារ​​រាល់​ដុំ​ថ្ម​ រាល់​សត្វ​បក្សី​សមុទ្រ​ រាល់​ផ្កា​ថ្ម​លូត​លាស់​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នៃ​មាតុប្រទេស​”។ សម្តី​និយាយ​របស់អនុសេនីយឯក​​​គឿង​ (Cuong) ហាក់​ដូច​មិន​និយាយ​ដោយឡែក​ចំពោះតែ​យើង​ខ្ញុំ​​ តែ​នៅ​ជា​សម្តី​សម្បថ​ចំពោះ​ទាហានទាំង​​៦៤​នាក់ ​​ដែល​និមិត្ត​ខ្លួន​ក្លាយជា​ទឹក​រលក​ លើ​សមរភូមិ​ប្រយុទ្ធ​ មុន​នេះជា​គម្រប់​៣០​ឆ្នាំ​៕​

សង្រ្គាម​ប្រយុទ្ធ​ហ្គាក់ម៉ា​​ (Gac Ma) បាន​កើត​ឡើង​នៅ​ខែ​មីនា​ ឆ្នាំ​១៩៨៨​ ខែ​មេសាឆ្នាំ​ដដែល​ ក្រុម​អ្នក​យក​ព័ត៌មាន​ឡេ​ភឺក​ (Le Phuc) និង​វិញ​ក្វាង (Vinh Quang) ​របស់​កាសែតរូបភាព​វៀតណាម​ មាន​វត្ត​មាន​ក្នុង​​នាវា​HQ៥០៥ នៅ​កោះ​កូ​ឡិន​​ (Co Lin) ចំណុះ​ប្រជុំ​កោះ​ទ្រឿង​សា​ (Truong Sa) ដើម្បី​ចុះ​បេសសកម្ម​កតត្រាទុកនូវ​​ស្ថាន​ភាព​​ក្តៅ​គគុក​នៅ​លើ​ផ្ទៃ​សមុទ្រ​ខាងកើត ​នាពេល​នោះ​។

 អត្ថបទ៖ ថុង​ថៀន​    រូបថត៖ វិញ​ក្វាង​ និង​​ថុងថៀន​
 


 
បណ្តាអត្ថបទបានផ្សាយ