21/08/2015 08:41 GMT+7 Email Print Like 0

ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីខ័ណ្ឌសីមាជាមួយវៀតណាមដូចគ្នានឹងផែទីរបស់ អ.ស.ប.


ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីខ័ណ្ឌសីមាជាមួយវៀតណាមដូចគ្នានឹងផែទីរបស់ អ.ស.ប. (Image: VNA)

ផែន​ទីដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់ ដើម្បីខ័ណ្ឌសីមាបោះ​បង្គល​កំណត់​ព្រំដែន​ជាមួយ​វៀត​ណាម ដូចគ្នា​នឹង​ផែនទី​របស់ អ.ស.ប.។ នេះ​គឺជាលទ្ធផល​នៃការ​ផ្ទៀង​ផ្ទាត់​ផែន​ទីកម្ពុជា​ដែល​គណៈ​កម្មាធិការ​សម្រប​សម្រួល​ការ​ងារ​ទទួល និងផ្ទៀងផ្ទាត់ផែន​ទីរបស់​រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនាព្រឹកថ្ងៃទី២០​ខែសីហាឆ្នាំ២០១៥ នៅ​រាជធានី​ភ្នំពេញ។ ក្នុងការ​ផ្ទៀងផ្ទាត់​នេះ មានការចូលរួម​របស់​តំណាង​នៃ​គណៈ​បក្ស​ប្រជា​ជន​កម្ពុជា​កាន់​ អំណាចគណៈបក្សសង្គ្រោះជាតិ​ប្រឆាំង និងគណៈបក្ស FUNCIPEC  រួម​ជា​មួយ​តំណាង​នៃ​ព្រឹទ្ធ​សភា រដ្ឋ​សភាកម្ពុជា និងមជ្ឈដ្ឋានសារព័ត៌មាន​អន្តរជាតិ​ជាដើម។ នាថ្ងៃ​ដដែល ប្រ​ធាន​ស្តីទី​បណ្ណា​ល័យ អ.ស.ប. លោក​ស្រី Mereani Keleti Vakasika បាន​ប្រគល់​ផែនទី​កម្ពុជា​មាត្រ​ដ្ឋាន ១/១០០០០០ ដែល​ត្រូវ​បាន​រក្សា​នៅ​ អ.ស.ប. ពីឆ្នាំ ១៩៦៤ ដល់​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ​កម្ពុជា​ លោក ហោ ណាំហុង​។​ រដ្ឋមន្ត្រីជាន់ខ្ពស់ និង​ជាប្រធាន គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​កម្ពុជា លោក​វ៉ា គឹមហុង​បាន​សង្កត់​ធ្ងន់​ថា៖ ផែន​ទីកម្ពុជា​របស់ អ.ស.ប. មិន​ខុស​ប្លែក ពីផែន​ទីដែល​គណៈកម្មាធិ ការ​ចម្រុះ​ខណ្ឌ​សីមា​ និងបោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម បាននិង​កំពុង​ប្រើប្រា​ស់​នេះ​ឡើយ។ ថ្លែង​មតិ​បន្ទាប់​ពីពិ​ធី​ប្រ​គល់​ទទួល លោក ហោ ណាំហុង បានអះ​អាង​ថា៖ ការ​ត្រួតពិនិត្យ​ផែនទី​ប្រកប​ដោយ​ភាព ត្រឹម​ត្រូវ​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​ទាំង​អស់ នឹងនរ​ចិត្ត​ និងជឿ​ជាក់​ទៅនឹង ការ​ទទួល​ខុស​ត្រូវ​និង​ស្មរតី​ធ្វើ​ការ​ដើម្បី​ផល​ប្រយោជន៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រាជរដ្ឋាភិបាលកម្ពុជា​ ឯកឧត្តម ផៃ ស៊ីផន បាន​ឲ្យដឹង​ថា៖ នេះ​គឺជា​សកម្មភាពចុង​ក្រោយ​របស់រាជ​រដ្ឋា​ភិបាលកម្ពុជា ដើម្បី បង្ហាញ​នូវ​ភាព​ត្រឹម​ត្រូវ​តម្លា​ភាព​ អំពីដំណើរ​ការចរចា​ខ័ណ្ឌសីមា​ខ្សែព្រំដែន ជាមួយ​វៀតណាម។ ទន្ទឹម​នឹង​នោះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដាក់​ទណ្ឌកម្ម​តាម ច្បាប់​ទៅលើរាល់​អំពីក្លែង​ក្លាយ​ឯក​សារ ស្តីពី​បញ្ហា​ព្រំដែន​ផងដែ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ