03/09/2015 19:00 GMT+7 Email Print Like 0

ផែនទីកម្ពុជាប្រើប្រាស់ក្នុងសកម្មភាពបោះបង្គោលព្រំដែនដូចគ្នានឹងផែនទីខ្ចីពីប្រទេសបារាំង


ការផ្ទៀងផ្ទាត់ផែនទីរបស់ប្រទេសបារាំងឲ្យខ្ចីនឹងផែនទីកម្ពុជាប្រើប្រាស់ក្នុងសកម្មភាពបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ( រូបថត៖ ត្រឹនជីហ៊ុង /Vietnam+)

ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ក្នុងសកម្មភាពបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនឹងផែនទីខ្ចីពីប្រទេសបារាំងគឺដូចគ្នា។ នេះគឺជាលិទ្ធផលនៃការផ្ទៀងផ្ទាត់ដោយគណៈកម្មាធិការព្រំដែនកម្ពុជាបានរៀបចំ។

តាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសកម្ពុជា ពិធីផ្ទៀងផ្ទាក់នេះប្រព្រឹត្តនាថ្ងៃទី ៣ ខែកញ្ញានៅវិមានសន្តិភាពនៅរាជធានីភ្នំពេញចំពោះមុខតំណាងគណៈបក្សធំទាំងបី រួមមានបក្សកាន់អំណាច បក្សប្រជាជនកម្ពុជា (CPP)  បក្សសង្គ្រោះជាតិ (CNRP) បក្ស FUNCINPEC តំណាងឲ្យព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាតុលាកាកំពូល ក្រុមប្រឹក្សាធម្មនុញ្ញ រាជបណ្ឌិតសភា មន្ត្រីនៃស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា អ្នកយកព័ត៌មានក្នុងនិងក្រៅប្រទេសមួយចំនួនទៀតផង។

លោកវ៉ាគីមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជាបានសង្កត់ធ្ងន់ថា៖ ផែនទីកម្ពុជាបោះពុម្ភដោយមន្ទីរភូមិសាស្ត្របារាំង-ឥណ្ឌូចិន មិនខុសនឹងផែនទីដែលគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនលើដីគោករវាងវៀតណាម-កម្ពុជាបាន និងកំពុងប្រើប្រាស់ទេ។

មុននេះ ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា លោក Alan Fontang បានផ្តល់ផែនទីចំនួន ២៦ ផ្ទាំង ខ្នាត ១/១០០.០០០ ត្រូវបានរក្សានៅប្រទេសបារាំង ដែលផ្តល់ឲ្យលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិហោណាំហុង តាមលិខិតស្នើរបស់សម្តេចហ៊ុនសែន។

ថ្លែងសន្ទរកថាក្នុងពីធីទទួលផែនទី លោកហោណាំហុងបានប្រកាសថា នេះគឺជាផែនទីផ្លូវការ ត្រូវបោះពុម្ភដោយប្រទេសបារាំង ដូច្នេះលទ្ធផលនៃការផ្ទៀងផ្ទាត់នឹងបញ្ចប់ការទាមទារមិនត្រឹមត្រូវទាំងស្រុងពីដំណើរការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។

 

ឆ្លើយសំនួររបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម បន្ទាប់ពីមានលទ្ធផលនៃការផ្ទៀងផ្ទាត់ អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋលេខាធិការផៃស៊ីផានឲ្យដឹងថា៖ ផែនទីដែលប្រទេសបារាំងឲ្យកម្ពុជាខ្ចីគឺផែនទីដើម ដើម្បីឲ្យកម្ពុជាយកទៅផ្ទៀងផ្ទាត់នឹងផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ក្នុងសកម្មភាពបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ លទ្ធផលនៃការផ្ទៀងផ្ទាត់បានធានាតម្លាភាព សង្កត់ធ្ងន់ភាពត្រឹមត្រូវ ពិតប្រាកដនូវការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបោះ​បង្គោល​ព្រំដែនរវាងវៀតណាមនិងកម្ពុជា។ ព្រមទាំងប្រការនេះចៀសវាងនិងបញ្ចប់ការញុះញង់របស់កម្លាំងខ្វះការទទួលខុសត្រូវក្នុងការញុះញង់ជ្រុលនិយម បំបែកសម្ព័ន្ធសាមគ្គីជនជាតិ បញ្ជាក់បេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង។

មុននោះ នាថ្ងៃទី ២០ ខែសីហា គណៈកម្មាធិការព្រំដែនជាតិកម្ពុជាក៏បានរៀបចំពិធីផ្ទៀងផ្ទាត់ផែនទីចំនួន ១៨ ផ្ទាំងដែលបានខ្ចីពីអង្គការសហប្រជាជាតិ ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីរាជរដ្ឋាភិបាលកម្ពុជាដែលប្រើប្រាស់ក្នុងការចរចារបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនិងប្រកាសផែនទីទាំងពីរនេះដូចគ្នា។

ក្នុងរយៈពេលកន្លងទៅ បក្ស CNRP បានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ផែនទីខុសនឹងផែនទីកម្ពុជាត្រូវរក្សានៅទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ។ តំណាងរាស្ត្រនៃបក្ស CNRP ម្នាក់ បានទៅដល់តំបន់មួយចំនួន ដែលជាប់នឹងព្រំដែននៃប្រទេសទាំងពីរ ហើយបង្កការប៉ះទង្គិចដូចជានៅក្នុងតំបន់បង្គោលព្រំដែន​លេខ​ ២០៣ នៃខេត្តស្វាយរៀងនាថ្ងៃទី ២៨ ខែមិថុនា៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

បណ្តាព័ត៌មានបានផ្សាយ