22/07/2015 09:06 GMT+7 Email Print Like 0

ផាមវ៉ាន់ហ្វានិងមនោសញ្ចេតនារបស់ទ័ពជើងទឹក

ក្នុងដំណើរទៅដល់ប្រជុំកោះទ្រឿងសា នាឆ្នាំ២០១៤ យើងខ្ញុំបានជួបវរសេនីយ៍ឯកបំរុង​ ផាម​វ៉ាន់​ហ្វា មនុស្សម្នាក់បានរស់នៅស្រុកកោះជាយដែនរបស់មាតុភូមិរយៈពេលជាង ១០ ឆ្នាំ។ ចំពោះ​បង​ហ្វា ស្រុកកោះទ្រឿងសាគឺជាភូមិមួយ គឺជាស្រុកកំណើតទីពីររបស់គាត់ ហើយប្រជាជនរស់​នៅ​ទីនេះគឺជាអ្នកជិតខាងតាមន័យ "នាពេលយប់មានភ្លើង រលត់ចង្កៀងក៏មានគ្នា"។

វរៈសេនីយ៍ឯកបំរុងហ្វាកើតឆ្នាំ១៩៦៣ ស្រុកកំណើតនៅខេត្តហាទិញ។ បងបានទទួលភារកិច្ចនៅកោះ​ទ្រឿង​សា​ធំតាំងពីឆ្នាំ២០០៣ក្នុងតំណែងអនុប្រធានកោះទទួលបន្ទុកខាងយោធា។ បន្ទាប់មក បងទទួលភារកិច្ចនៅ​កោះ​សងទឺ សើនកា ហើយត្រឡប់មកធ្វើជាមេបញ្ជាការកោះនិងជាប្រធានគណៈកម្មាការទីរួមស្រុក​ទ្រឿង​សា​។ មានបទពិសោធន៍ជាង ១០ ឆ្នាំ  ជិតស្និទជាមួយទីកន្លែងពោរពេញដោយខ្យល់និងរលកសមុទ្រ​ទ្រឿង​សា​ បងបានដោះស្រាយល្អការងារទាំងឡាយតាមបទដ្ឋានស្មារតីកសាងនិងអភិវឌ្ឍន៍។

នៅពេលដែលសម្រេចចិត្តមកដល់ភូមិភាគ ៤ ទ័ពជើងទឹកទទួលភារកិច្ច វរសេនីយ៍ឯកបំរុងផាមវ៉ាន់ហ្វាបាន​រៀប​ការជាមួយនារីជនបទដ៏ស្មោះត្រង់និងសុភាពរាបសារម្នាក់ ដែលមានឈ្មោះប៊ូយធីប៊ិញ។ ចាប់ពីពេល​បង​ហ្វាមកបំពេញភារកិច្ចនៅកោះទ្រឿងសា បងស្រីប៊ិញម្នាក់ឯងស្ងៀមស្ងាត់ថែទាំគ្រួសារ ចិញ្ចឹមកូន គិតគូរការងារគ្រួសារទាំងសងខាង ។ វរៈសេនីយ៍ឯកបំរុងនិយាយសំណេះសំណាលថា៖ "មុននេះនៅពេលមិនទាន់មានបណ្តាញទូរគមនាគមន៍ ការទាក់ទងជាមួយគ្រួសារ​ខ្ញុំពិបាកណាស់។ ប្រពន្ធខ្ញុំនឿយហត់ចិញ្ចឹមកូន ហើយគិតគូរយ៉ាងល្អការងារគ្រួសារទាំងសងខាងផងដែរ ដូច្នេះខ្ញុំតែងតែសរសេរសំបុត្រលើកទឹកចិត្តប្រពន្ធខ្ញុំ​។ ចាប់ពីពេលមានបណ្តាញទូរគមនាគមន៍ ការទាក់ទងជាមួយសាច់ញាតិងាយស្រួលជាង ដូច្នេះស្មារតីរបស់ទ័ពឈរជើងនៅកោះក៏សប្បាយរីករាយជាងពេលមុន។”


វរៈសេនីយ៍ឯកបំរុងផាមវ៉ាន់ហ្វា អ្នកជិតស្និទជាមួយកោះទ្រៀងសាក្នុងខណៈពេល ១០ ឆ្នាំ

វរៈសេនីយ៍ឯកបំរុងផាមវ៉ាន់ហ្វាធ្វើជាអធិបតីភាពក្នុងពិធីគោរពទង់ជាតិដ៏ពិសិដ្ឋលើកោះទ្រឿងសាធំ

ជាមេបញ្ជាការ បងតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅក៏ដូចជាការងារហ្វឹកហ្វឺនត្រៀមប្រយុទ្ធរបស់បងប្អូនយុទ្ធជនថ្នាក់ក្រោម

វរៈសេនីយ៍ឯកបំរុងផាមវ៉ាន់ហ្វាជាមួយកម្មាភិបាល យុទ្ធជនឈរជើងលើកោះទ្រឿងសាធំវេចខ្ចប់នំអន្សំទទួលចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែ (ឆ្នាំ២០១៤)

បងហ្វាហ្មត់ចត់ថែទាំដើមឆ័ត្ររួត ដើម្បីបង្កើនពណ៌បៃតងសំរាប់កោះនេះ

បងហ្វាតែងតែស្មោះ និងជិតស្និទស្នាលជាមួយប្រជាជនរស់នៅលើកោះ

សាមញ្ញក្នុងតំណែងប្រធានគណៈកម្មាការប្រជាជនទីរួមស្រុកទ្រឿងសា

ចំពោះអ្នកណាដែលធ្លាប់មកទស្សនាកោះទ្រឿងសាធំហើយ មិនអាចបំភ្លេចបានស្នាមញញឹមនិងមនោសញ្ចេតនារបស់យុទ្ធជនឈរជើងនៅកោះជាយដែនរបស់មាតុភូមិ

កោះទ្រឿងសារធំ ស្រុកកំណើតទី ២ របស់វរៈសេនីយ៍ឯកបំរុងផាមវ៉ាន់ហ្វា

វរៈសេនីយ៍ឯកបំរុងហ្វាមានកូនប្រុសពីរនាក់ កូនច្បងមានឈ្មោះផាមយុងញី កើតឆ្នាំ១៩៩៣កំពុងរៀននៅ​មហាវិទ្យា​ល័យហ្វេ។ កូនប្រុសពៅមានឈ្មោះផាមវ៉ាន់ហុង កើតឆ្នាំ១៩៩៥ តាំងពីពេលនៅតូច គាត់ចង់ធ្វើជា​“កង​ទ័ពជើងទឹក”ម្នាក់ដូចជាឪពុកគាត់។ ក្នុងជើងនាវា HQ 561 នាដើមឆ្នាំមមែ (ឆ្នាំ២០១៥) ហ៊ុងវឿងបានសប្បាយរីករាយទទួលភារកិច្ចនៅលើកោះសងទឺ។ ក្នុងគំនិត​ វរៈសេនីយ៍ឯកបំរុងហ្វាចង់កូនប្រុសខិតខំ​ប្រឹង​ប្រែង​និងធំដឹងក្តី។ លោកនិយាយជាមួយប្រពន្ធថា៖ “អូនចាត់ទុកបងដូចជាកសិករធម្មតាម្នាក់និងស្ងប់ចិត្ត ដើម្បីកូនប្រុសរបស់​យើងបំពេញភារកិច្ចនៅកោះ។”  បងជឿជាក់ថាកូនរបស់យើងនឹងធំដឹងក្តីនិងបន្តមុខរបររបស់ឪពុកក្លាយជាយុទ្ធជនម្នាក់ការពារដែនកោះដែនសមុទ្រជាទីស្រឡាញ់ ដែលបងបានបូជានិងចំណាយពេលជិតកន្លះជីវិត។

វរៈសេនីយ៍ឯកបំរុងផាមវ៉ាន់ហ្វាទទួលភារកិច្ចនៅកោះទ្រឿងសាធំគឺជាកោះមួយដែលមានប្រជាជនរស់នៅ ដូច្នេះក្រៅសកម្មភាពត្រៀមប្រយុទ្ធការពារសមុទ្រកោះ បងក៏យកចិត្តទុកដាក់លើបញ្ហាកសាងជីវភាពរស់នៅរបស់ប្រជាជនរស់នៅលើកោះដែរ។ ទន្ទឹមនឹងការអនុវត្តន៍យ៉ាងល្អគោលការណ៍សងគុណ បង្កើតបរិយាកាសជិតស្និទ កក់ក្តៅនិងសាមគ្គីភាពដូចជារស់ក្នុងដែនគោក។ ព្រមទាំង បងបានជំរុញបណ្តាសកម្មភាពព្យាបាលជំងឺដូចរស់ក្នុងដែនគោក។  ទន្ទឹមនេះបងជំរុញបណ្តាសកម្មភាពព្យាបាលជំងឺ ជំរុញកូនសិស្សរៀនពូកែ កេណ្ឌប្រមូលបងប្អូនស្ត្រីអនុវត្តល្អគោលការណ៍កំរិតអត្រាបង្កើត។ បងចង់ឃើញកោះទ្រឿងសានឹងអភិវឌ្ឍន៍​លើ​គ្រប់វិស័យ មានបរិស្ថានស្អាត ល្អ ដើម្បីកោះទ្រឿងសាក្លាយទៅជាទីកន្លែងមកដល់ទេសចរណ៍របស់​​ប្រទេស​វៀតណាម។

ជាង ១០ ឆ្នាំជិតស្និទជាមួយកោះទ្រឿងសា វរៈសេនីយ៍ឯកបំរុងបានត្រឡប់ទៅស្រុកកំណើតវិញចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតែពីរដងប៉ុណ្ណោះ។ ជាមេបញ្ជាការ​ម្នាក់ បងបានរួមចំណែកធំក្នុងការបង្កើតពណ៌និទាឃរដូវសំរាប់កម្មាភិបាល យុទ្ធជន ដោយការរៀបចំពេលបរិភោគនៅចុងឆ្នាំដែលពេញលេញដោយរសជាតិស្រុក​កំណើត៖ សាច់ខ្លាញ់ ស្ពៃជូរ មើមខ្ទឹមជ្រក់ នំអន្សំពណ៌បៃតង។ វរៈសេនីយ៍ឯកបំរុងហ្វាយល់និងយោគយល់នឹងបណ្តាយុទ្ធជនឈរជើងនៅកោះឆ្ងាយដែលមានជីវភាពរស់នៅនិងស្ថានភាពផ្សេងៗ គ្នា ដូច្នេះបងតែងតែសួរសុក្ខទុក​ លើកទឹកចិត្តនិងបង្កលក្ខណៈប្រកបមុខរបរនៅពេលអនាគតសំរាប់យុទ្ធជន បន្ទាប់ពីពួកគេសម្រេចបានភារកិច្ចរបស់ខ្លូនត្រឡប់ទៅដែនគោកវិញ។ ចំពោះអ្នកនេសាទធ្វើសកម្មភាពនេសាទនៅកោះទ្រឿងសា បងហ្វាតែងតែលើកទឹកចិត្ត ជួបឧបត្ថម្ភអ្នកនេ​សាទ​នៅពេលពួកគេជួបការលំបាកនិងរងគ្រោះ​នៅលើសមុទ្រ។


និយាយអំពីវរៈសេនីយ៍ឯកបំរុងហ្វា វរៈសេនីយ៍ទោង្វៀនវ៉ាន់តួន នាយទាហានទទួលបន្ទុកខាងនយោបាយ​លើ​កោះទ្រឿងសើនឲ្យដឹងថា៖ វរៈសេនីយ៍ឯកបំរុងគឺជាមនុស្សមានភាពក្លាហាននិងចិត្តខ្នះខ្នែងក្នុងការងារ។ បង​តែងតែស្មោះនិងជិតស្និទ ហើយ​ក្លាយ​ទៅ​ជាទីពឹងពាក់ស្មារតីយ៉ាងម៉ឹងម៉ាត់សំរាប់កម្មាភិបាល យុទ្ធជននិងប្រជាជនរស់នៅលើកោះនេះ៕

 អត្ថបទនិងរូបភាព៖ដាំងគីមភឿង

 

បណ្តាអត្ថបទបានផ្សាយ