15/07/2018 10:25 GMT+7 Email Print Like 0

ផលិតផលតែរបស់វៀតណាមទទួលពានរង្វាន់ “តែពិភពលោក”

ជ័យលាភី “ការប្រឡងអន្តរជាតិលើកទី១ តែពិភព លោក-AVPA Paris ២០១៨” ត្រូវបានប្រគល់នាថ្ងៃទី១០ កក្កដា ឆ្នាំ២០១៨ នៅទីក្រុងប៉ារីសប្រទេសបារាំង។ វៀតណាមចូលរួមការប្រឡងនេះ ដោយផលិតផលតែបានផលិតនៅខេត្ត Thai Nguyen, Tay Con Linh- Ha Giang, Moc Chau-Son La។

 

តំណាងវៀតណាមទទួលពានរង្វាន់តែពិភពលោក (រូបថតៈ vov.vn)

ផលិតផលទាំងអស់នេះសុទ្ធតែបានទទួលជ័យលាភី AVPA ក្នុងនោះតែខៀវ Rizote Thai Nguyen ទទួលបានរង្វាន់ប្រាក់ តែខ្មៅ Carosa Tay Con Linh ទទួលបានពានរង្វាន់សំរឹទ្ធ។

ផលិតផលតែរបស់វៀតណាមសុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ពីជំនាញការអន្តរជាតិ។ លោកស្រី Barbara Dufrene អតីតលេខាធិការគណៈកម្មការតែនៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការវាយតម្លៃគុណភាពតែនាំចូលអឺរ៉ុប បានលើកមតិថា៖

“ខ្ញុំគិតថា វៀតណាមមានប្រភពតែធំធេងណាស់ហើយផ្នែកមួយក្នុងនោះគឺសម្រាប់នាំចេញ។ វៀតណាមមាន​គោល​គំនិតល្អជាច្រើនក្នុងការផ្សព្វផ្សាយតម្លៃផលិតផលតែមានគុណភាពខ្ពស់។ ភាគខាងជើងវៀតណាមដែលយើងខ្ញុំហៅថាជាតំបន់សុវណ្ណភូមិជាប្រភពរបស់តែ។ នៅទីនេះគឺមានផលិតផលតែមានគុណភាពជាច្រើន ហើយ​ផលិតផលនេះពេលនាំចូលអឺរ៉ុបទទួលបានការវាយតម្លៃខ្ពស់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ