11/08/2015 10:45 GMT+7 Email Print Like 0

ផលប្រយោជន៍របស់សម្ព័ន្ធសមាគមជាតម្រង់ទិសសំរាប់សកម្មភាពទាំងឡាយ


អគ្គលេខាធិការ អាស៊ាន លោក Le Luong Minh

នេះគឺជាការអះអាងរបស់អគ្គលេខាធិការ អាស៊ាន លោក Le Luong Minh ក្នុងពេលឆ្លើយសម្ភាសន៍ អ្នកយកព័ត៍មាន វិទ្យុសម្លេងវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើត​សមាគមបណ្ដាប្រជាជាតិអាស៊ី​អាគ្នេយ៍ (អាស៊ាន)  (សីហាឆ្នាំ ១៩៦៧-សីហាឆ្នាំ២០១៥)។ ឆ្លងកាត់រយៈពេល៥០ឆ្នាំ  អាស៊ានបាន និង​កំ​​ពុងមានការបោះជំហានខ្លាំងក្លា​ ក្នុងដំណើការកសាង សហគមន៍រួម១នាឆ្នាំ២០១៥។ អគ្គលេខាធិការ អា​ស៊ាន​ លោក Le Luong Minh បានអោយដឹងថា៖ ​រួមជាមួយ EU អាស៊ាន ត្រូវបានវាយតំលៃជាតំបន់ ជោគជ័យបំផុត ត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ ការរីកធំធាត់របស់អាស៊ានបានបង្កើតឡើងទំនុកទុកចិត្តសំរាប់ប្រទេសជាសមាជិកនានាធានាសន្តិភាពក្នុងតំបន់ និងបង្កលក្ខណៈអោយប្រទេសជាសមាជិកនានា ប្រមូលផ្តុំទៅលើការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ចំពោះសភាពការណ៍ពិភពលោកនាបច្ចុប្បន្ន ​ លោក Le Luong Minh បានចាត់ទុកថា៖ បណ្ដាប្រទេសអាស៊ានត្រូវបន្តរក្សា សាមគ្គីភាព រក្សាតួនាទីជាមុខព្រួញផងនិងរក្សាអត្តសញ្ញាណរបស់ខ្លួនទៀតផង៖ “ ក្នុងសភាពការណ៍នយោបាយក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វីក មានការប្រែប្រួល យ៉ាងខ្លាំង ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត បានជា អាស៊ានត្រូវខំប្រឹងប្រែងពង្រឹងចំណងសាមគ្គីភាព ឯកភាពក្នុងតំបន់ ដោយមានតម្រង់ទិសគឺផល ប្រយោជន៍របស់សហគមន៍ត្រូវបានដាក់ជួរមុខ។ អាស៊ានត្រូវជំរុញខ្លាំងការ សុក្រិតវិធានការនៅសេសសល់ ក្នុងផែនការធ្វើសកម្មភាពកសាងសហគមន៍។ អាស៊ានត្រូវមានវិធានការជាក់ស្ដែងនានាដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍ និងជំរុញការអភិវឌ្ឍន៍រវាងប្រទេសនា​នា​ក្នុងអាស៊ាន៕”

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ