18/05/2016 10:18 GMT+7 Email Print Like 0

ប្រែក្លាយកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាសធាតុទៅជាផែនការធ្វើសកម្មភាព


រដ្ឋមន្រ្តីបរិស្ថាននៃក្រុមប្រទេស G៧ នៅសន្និសីទនៅទីក្រុង Toyamaប្រទេសជប៉ុននាថ្ងៃទី១៦ ឧសភា (រូបថត៖Kyodo/TTXVN)

ប្រាំខែក្រោយពីបណ្ដាប្រទេសទទួលបានកិច្ចព្រមព្រៀងប៉ារីស ស្ដីអំពីបម្រែបម្រួលអាកាសធាតុមក នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ មជ្ឈដ្ឋានការទូតនៃប្រទេសសមា​ជិកអ.ស.បបាន​ចាប់ផ្ដើម​វង់ចរចារ​ថ្មីសំដៅ​ប្រែក្លាយ​ឯកសា​រពោល​ខាង លើទៅជា​ផែនការធ្វើសកម្មភាព​មានលក្ខណៈ​អាចធ្វើបាន​យូរ​អង្វែង​។ ថ្លែង​មតិបើក​សម័យ​ប្រជុំ​ដែល​គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ នៅទីក្រុង Bonn ប្រទេសអាល្លឺ​ម៉ង់​អគ្គលេខាធិការ​អនុសញ្ញា​ក្របខ័ណ្ឌ​ របស់អ.ស.បស្ដីអំពីបម្រែបម្រួលអាកាសធាតុ (UNFCCC) លោកស្រី Christiana Figueres បានសង្កត់​ធ្ងន់​ថា ពិភពលោក​ទាំងមូល​សុទ្ធតែរួម​ដៃអនុវត្តន៍​រាល់ការ​សន្យា ចំពោះ​គោលដៅ​សកលលោក​ដែល​ត្រូវ​បាន​លើកឡើង ក្នុងកិច្ចព្រមព្រៀងប៉ារីស ហើយឥឡូវនេះប្រទេសទាំងអស់​ ត្រូវដាក់​ចេញទិស​ដៅលំ​អិត​មួយ​ឆ្ពោះទៅអនាគត​មាន​សុវត្ថិភាព ភាពសម្បូររុងរឿងនិង​មិនជះឥទ្ធិពល ទៅលើអាកាសធាតុ។ ក្នុងពេល​នោះ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ​នៃក្រុម​ប្រទេស​ឧស្សាហកម្ម​អភិវឌ្ឍន៍ (G៧)​ បានសន្យា​ថា នឹងដើរតួនាទី​ដឹក​នាំ​ក្នុង​ការ​អនុវត្តន៍​កិច្ច​ព្រម​ព្រៀង​ប៉ារី​ស​ ក៏ដូច​ជា​ខិតខំប្រឹងប្រែងប្រើប្រាស់ប្រភពធនធាន​ ប្រកប​ដោយ​ប្រសិទ្ធិភាព ក្នុងនោះមាន​ការកែច្នៃ​សំរាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ