21/01/2017 09:03 GMT+7 Email Print Like 0

ប្រេស៊ីលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម


ប្រធានាធិបតីលោក Michel Temer ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Do Ba Khoa បន្ទាប់ពីពិធីជូនសារតាំង (រូបថត៖TTXVN)

នា​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅរដ្ឋធានី Brasilia ឯកអគ្គរដ្ឋទូតវៀត​ណាម​ប្រចាំ​នៅប្រេស៊ីល Do Ba Khoa បានអញ្ជើញ​​ជូនសារតាំង របស់ប្រធានរដ្ឋលោក ​Tran Dai Quang ទៅកាន់​ប្រធានាធិបតី​ប្រេស៊ីល លោក Michel Temer។ នៅទីនេះ​ ប្រធានាធិបតីលោក Temer បាន​វាយតំលៃ​ខ្ពស់ ចំពោះសមិទ្ធិផល​របស់​វៀត​ណាម ក្នុង​បុព្វហេតុ​ផ្លាស់ប្ដូរ​ថ្មី​និង​តួនាទីកាន់​តែសំខាន់​របស់​វៀត​ណាម ក្នុង​តំបន់ និង​លើឆាក​អន្តរជាតិ។ លោក​ប្រធានាធិបតី​មាន​គោល​បំណង​ថា ភាគី​ទាំង​ពីរ​បន្ត ខំប្រឹង​ប្រែង​សំដៅ​អនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវកិច្ច​ព្រម​ព្រៀង​ទ្វេភាគី រួម​ចំណែក​អភិវឌ្ឍន៍ថែមទៀត នូវទំនាក់ទំនង​មិត្តភាព សហប្រតិបត្តិការ ដៃគូលើ​គ្រប់វិស័យ រវាង​ប្រទេស​ទាំង​ពីរ​។ 

រីឯខ្លួន​វិញ ឯកអគ្គរដ្ឋទូត Do Ba Khoa បានស្នើឲ្យរដ្ឋាភិបាល​ប្រេស៊ីល​ បង្ក​លក្ខណៈ​ងាយស្រួលសំរាប់​ទំនិញ​វៀត​ណាម​ ជ្រៀត​ចូល​ទីផ្សារនៃខឿនសេដ្ឋកិច្ច​ធំ​ទី១ តំបន់​អាមេរិកឡាទីននេះ ហើយឆាប់​ទទួល​ស្គាល់យ​ន្ត​ការ​សេដ្ឋកិច្ច​​ទីផ្សារ​របស់​វៀត​ណាម៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ