02/09/2015 08:43 GMT+7 Email Print Like 0

ប្រារព្វសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៤

សន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៤បានប្រារព្វនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ តាមម៉ោង​ញ៉ូវ​យ៉ក​ នៅទីស្ដីការ អ.ស.ប ដោយមានការចូលរួមរបស់គណៈប្រតិភូសភាជាន់ខ្ពស់ចំនួន១៤០មកពីប្រទេសនានាលើពិភពលោក។ គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក Nguyen Sinh Hung អញ្ជើញចូលរួមសន្និសីទនេះ។

ថ្លែងមតិប្រារព្វសន្និសីទ ប្រធានសម្ព័ន្ធភាពអន្តរសភាពិភពលោក (IPU) លោក Saber Chowdhury បានសង្កត់ធ្ងន់ថា ការរៀបចំសន្និសីទកំពូលប្រធានរដ្ឋសភាលើកនេះ បង្ហាញពីការខំប្រឹងប្រែងចូលរួមយ៉ាងសកម្មនិងស៊ីជំរៅរបស់រដ្ឋសភានៃប្រទេសនានាលើពិភពលោកក្នុងការកសាងរបៀបវារៈក្រោយឆ្នាំ២០១៥ របស់ អ.ស.ប។

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងបទសន្ទរកថានៅសន្និសីទ

បន្ទាប់ពីពិធីប្រារព្វ សន្និសីទបានដំណើរការសម័យប្រជុំពេញអង្គរទី១ ដោយប្រមូលផ្ដុំពិភាគ្សាអំពីប្រធានបទនោះ គឺប្រជាធិបតេយ្យដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ដោយនិរន្តរភាព៖កសាងសកលលោកតាមបំណងប្រាថ្នា​របស់ប្រជាជន។

បន្ទាប់មក នៅក្នុងសម័យប្រជុំពេញអង្គរទី ២ សន្និសីទបានស្ដាប់របាយការណ៍ស្ដីពីការចូលរួមរបស់រដ្ឋសភាក្នុងការបង្កើតនិងអនុវត្តគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាព និងស្ដាប់បទសន្ទរកថារបស់លោកស្រី Helen Clark នាយិការកម្មវិធីអភិវឌ្ឍន៍របស់អ.ស.ប (UNDP) ទៀតផង។នៅសម័យប្រជុំពេញអង្គរនេះ ប្រធានរដ្ឋ​សភាវៀតណាមលោក Nguyen Sinh Hung បានថ្លែងបទសន្ទរកថាសំខាន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ