28/08/2015 11:34 GMT+7 Email Print Like 0

ប្រារព្វវេទិការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះ២០១៥


ទិដ្ឋភាពនៃវេទិការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះ២០១៥ (រុបថត៖baodautu.vn)

ក្រោមប្រធាន​បទ “សេដ្ឋកិច្ច​វៀត​ណាម-សមាហរណកម្ម​និង​អភិវឌ្ឍន៍​ដោយ​និរន្តរ​ភាព” វេទិការ​សេដ្ឋកិច្ច​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ២០១៥” បាន​ប្រារព្វ នា​ព្រឹក​ថ្ងៃទី២៧ខែសីហាឆ្នាំ២០១៥ នៅខេត្ត Thanh Hoa ភាគ​កណ្ដាល​វៀត​ណាម​។ នា​ពេល​កន្លង​ទៅវៀត​ណាម​បាន​ចុះហត្ថលេខា និងអនុវត្តកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សំខាន់​ជា​ច្រើន​។ នាពេល​ខាង​មុខ​នេះ កិច្ច​ព្រមព្រៀងពាណិ​ជ្ជកម្ម​សេរី​ទៀត​ ជាមួយដៃគូជួរ​មុខ​លើពិភព​លោកដូច​ជា អាមេរិក សហភាព​អឺរ៉ុប នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា បង្ក​លក្ខណៈ​សំរាប់​អង្គភាព​អាជីវកម្ម​វៀត​ណាម​ធ្វើ​សមាហរ​ណកម្ម​យ៉ាង​ងាយស្រួល​ជាង។ លោក Vu Tien Loc ប្រធាន​សភាពាណិជ្ជកម្ម និងឧស្សា​ហកម្ម​វៀត​ណាម​បាន​ឲ្យដឹង​ថា៖ “ក្នុងប៉ុន្មាន​ឆ្នាំកន្លង​ទៅ សមាហរណកម្ម​បាន​ក្លាយ​ទៅជា​កម្លាំង​ចលករ​មួយ​ ដើម្បី​ជំរុញ​ការ​កែ​ទម្រង់​របប​នៅក្នុង​ប្រទេស។ គ្មាន​ពេលណាដែល​យើង​មានផ្លាស់​ប្ដូរថ្មី ​អំពី​របប​យ៉ាង​ខ្លាំង​ក្លា​ដូច្នេះ​។ ម្យ៉ាង​ទៀត​គឺបរិយាកាស​អាជីវកម្ម ​ក៏ត្រូវបាន​កែលំអរ​ក្រោម​ការ​ជះឥទ្ធិពល​នៃសមាហរណកម្ម”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ