24/07/2016 10:45 GMT+7 Email Print Like 0

ប្រារព្ធ SOM អាស៊ាន+៣និងអាស៊ីបូព៌ា


បណ្ដាតំណាងចូលរួមកិច្ចប្រជុំ SOM (រូបថត៖VOV)

ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន និងសន្និសីទទាក់ទិន​នានា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅ​រដ្ឋធានីវៀង​ច័ន្ទ ប្រទេសឡាវ បានប្រព្រឹត្តទៅកិច្ច​ប្រជុំ SOM អាស៊ាន+៣ (រួមមាន​ចិន កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​) និង SOM ជាន់​ខ្ពស់អាស៊ីបូព៌ា (រួមមាន ចិន កូរ៉េខាងត្បូង ជប៉ុន អាមេរិក រុស្ស៊ី ឥណ្ឌា អូស្ត្រាលីនិង​នូវែល​ហ្សេឡង់​) ដើម្បី​ត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្រ្តីការបរទេស អាស៊ាន+៣ និង​អាស៊ីបូព៌ា ដែលនឹង​ប្រព្រឹត្តទៅ​ នាថ្ងៃទី២៦ ខែកក្កដា ខាងមុខ។ នៅសន្និសីទ SOM​ អាស៊ាន+៣ បណ្ដាតំណាងបានពិភាក្សា​ អំពីតួនាទីនៃដំណើរ​ការ សហប្រតិបតិ្ត​ការ​អាស៊ាន+៣ ដែលជាក្របខ័ណ្ឌសំខាន់ ក្នុងការជំរុញកាតភ្ជាប់ ក្នុងតំបន់ ឆ្ពោះទៅ​គោលដៅ​យូរ​អង្វែង​នោះ គឺសហគមន៍​អាស៊ីបូព៌ា។ នៅកិច្ចប្រជុំ SOM អាស៊ីបូព៌ា​ (SOM EAS) បណ្ដាតំណាង​បានពិភាក្សា​អំពី​ការ​បង្កើន​កិច្ច​សហ​ប្រតិបតិ្តការ លើ​វិស័យអាទិភាពរបស់ EAS ដូចជាថាមពល អប់រំ សុខាភិបាល បរិស្ថាន​និង​ហិរញ្ញវត្ថុ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ