11/02/2016 10:30 GMT+7 Email Print Like 0

ប្រារព្ធ “វិថីសៀវភៅនិទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦”

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៦ គណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ​របស់វៀតណាម បានប្រារព្ធ “វិថី​សៀវភៅនិទាឃរដូវ​ឆ្នាំវក​អដ្ឋស័ក​២០១៦” នៅវិថី​ Le Thach ខ័ណ្ឌ Hoan Kiem។ នៅទី​នេះ ដោយ​មាន​ស្ដង់​សៀវ​ភៅចំនួន​២០ស្តង់ ដែល​ត្រូវបានតុបតែងយ៉ាងហ្មត់ចត់​គួរឲ្យចាប់​អារម្មណ៍ មិត្តអ្នក​អាន​មាន​ឱកាស​ទាក់​ទង​ជាមួយ​សៀវ​ភៅដ៏ស​ម្បូរបែប ព្រម​ទាំងទទួលបានអំណោយមានអត្ថន័យជាច្រើន​ពីគ្រឹះស្ថាន​បោះពុម្ភ​ផ្សាយ​សៀវ​ភៅទៀត​ផង។ លោកស្រី Nguyen Van Anh តំណាង​នៃគ្រឹះស្ថាន​បោះពុម្ភ​ផ្សាយ Phu Nu (នារី) ដែល​បាន​ចូលរួម “វិថីសៀវ​ភៅនិទាឃ​រដូវឆ្នាំវក​អដ្ឋស័ក២០១៦” បានឲ្យដឹងថា៖

“គ្រឹះស្ថានបោះពុម្ភផ្សាយ Phu nu ជួយជ្រោមជ្រែងតាមស្មារតីរបស់វិថីសៀវភៅ​ដោយ ធ្វើយ៉ាង​ម៉េច​ដើម្បី​មិត្តអ្នក​អានមក​វិថីនេះ សុទ្ធតែជ្រើសរើសបាននូវ​សៀវ​ភៅល្អ។ ដោយហេតុ​នេះ ក្រុមហ៊ុន​យើង​ខ្ញុំយក​មកតាំង​បង្ហាញ​នៅទីនេះ​នូវ សៀវ​ភៅដែល សមស្របជាមួយបរិយាកាស​ នៃបុណ្យតេតដូចជាសៀវភៅផឹកទឹកតែ​ហាណូយ​ឬទិវានិទាឃ​រដូវជាដើម”។

 

វិថីសៀវភៅនិទាឃរដូវឆ្នាំនេះទាក់ទាញពលរដ្ឋហាណូយជាច្រើនកុះករមកទស្សនា
(រូបថត៖Tienphong)

រីឯអ្នកស្រី Nguyen Quynh Anh មិត្តអ្នក​អាន​មួយ​នាក់​មក​ទស្សនា​ “វិថីសៀវ​ភៅ​និទាឃរដូវឆ្នាំវក​អដ្ឋស័ក២០១៦” បានចែករំលែកថា៖​ “ចូលរួមវិថីសៀវភៅឆ្នាំ​នេះ ខ្ញុំមាន​អារម្មណ៍​ថា វា​​នឹងជំរុញវប្បធម៌​អានឲ្យកាន់​តែខ្លាំង​ឡើង រួមចំណែកផ្លាស់ប្ដូរការគិតគូ អំពីការ​អាន​សៀវ​ភៅរ​បស់​អ្នក​វ័យ​ក្មេង។ ខ្ញុំមានការ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងចំពោះស្តង់​សៀវភៅ​ រ​បស់គ្រឹះស្ថាន​បោះពុម្ភ​ផ្សាយ Kim Dong ដោយ​សារនៅទី​នេះ មាន​សៀវ​ភៅ​ជា​ច្រើន​ដែលខ្ញុំ​ចូលចិត្ត”។ “វិថីសៀវភៅនិទាឃរដូវឆ្នាំវក​អដ្ឋស័ក​២០១៦” នឹង​ប្រព្រឹត្ត​ទៅដល់ ថ្ងៃទី​១៥ ​ខែកុម្ភៈឆ្នាំ​២០១៦៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ