30/11/2016 15:35 GMT+7 Email Print Like 0

ប្រារព្ធសម័យប្រជុំសន្និបាតសភាទ្វីបអាស៊ី (APA) លើកទី៩


ទិដ្ឋភាពនៃពិធីបើក APA លើកទី៩ ​(រូបថត៖VOV)

សម័យប្រជុំលើកទី ៩ សន្និបាតសភាទ្វីបអាស៊ី (APA) បានប្រារព្ធឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាដោយមានការចូលរួមរបស់គណៈប្រតិភូរដ្ឋសភានៃប្រទេសចំនួន ២៣ នៅក្នុងតំបន់។ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញចូលរួមសម័យប្រជុំនេះ។អញ្ជើញថ្លែងមតិនៅពិធីប្រារព្ធ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់​ថា​ ក្រោមប្រធានបទ “ការពង្រឹងសន្តិភាពនិងវឌ្ឍនភាពដោយនិរន្តរភាពនៅទ្វីបអាស៊ី” សន្និបាតឆ្នាំនេះប្រមូល​ផ្ដុំទៅលើការជំរុញស្មារតីស្នេហាសន្តិភាពរបស់ប្រជាជនអាស៊ី ឆ្លើយតបនឹងស្ថានភាពពិភពលោក​នា​បច្ចុប្បន្ន​។នៅសម័យប្រារព្ធ​ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងអស់បានឯកភាពលើគោលបំណងថា បណ្ដាប្រទេសអាស៊ីបន្តសាមគ្គីតាមទិសជំរុញសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសម្បូររុងរឿងនៅតំបន់។ 

នៅខាងក្រៅសម័យប្រារព្ធសន្និបាត APA អនុប្រធានរដ្ឋសភាវៀតណាមលោក ស្រី Tong Thi Phong បាន​ជួប​សន្ទនា​ជាមួយប្រធានរដ្ឋសភាឡាវលោកស្រី Pany Yahthotu។ នៅទីនេះ លោកស្រី Tong Thi Phong មានគោលបំណងបន្តសហប្រតិបតិ្តការជាមួយរដ្ឋសភាឡាវ បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងរៀបចំសិក្ខាសាលា ផ្លាស់ប្ដូរបទពិសោធន៍ការងារ។រីឯលោកស្រី Pany Yahthotu អះអាងថា រដ្ឋសភាឡាវមានគោលបំណងបន្តសហប្រតិបតិ្តការជាមួយរដ្ឋសភាវៀតណាម រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ