16/04/2018 08:36 GMT+7 Email Print Like 0

ប្រារព្ធសប្ដាហ៍វប្បធម៌មិត្តភាពវៀតណាម-បារាំង


 (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើត​ទំនាក់ទំនងការ​ទូត​វៀត​ណាម-បារាំង (ថ្ងៃទី១២ ​ខែ​មេសា​ ឆ្នាំ​១៩៧៣ - ថ្ងៃទី១២ ខែមេសា​​ ឆ្នាំ២០១៨) និងលើកទី៥ទិ​វាបង្កើតទំនាក់ទំន​ងភាព​ជាដៃគូយុទ្ធសាស្ត្រ នាព្រឹកថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០១៨ សម្ព័ន្ធបណ្ដាអ​ង្គការមិត្តភាពនិងសមាគមន៍​មិត្តភាព​វៀតណាម​-បារាំង ទីក្រុង​​ហូជីមិញ បានសហការជាមួយអ​គ្គស្ថានកុងស៊ុលបារាំង និងអាគា​រវប្បធម៌​យុវជន រៀបចំ​ពិធី​បើក​សប្ដាហ៍​វប្បធម៌​មិត្តភាពវៀតណា​ម-បារាំង ដោយសកម្មភាពដ៏សម្បូ​របែប​។
 
កម្មវិធីសប្ដាហ៍វប្បធ​ម៌មិត្តភាពវៀតណាម-បារាំង គឺ​សំដៅឧទ្ទេសនាម​អំពីទំនាក់​ទំនង​ដ៏ជិតស្និទ្ធ​រវាងប្រទេស​ទាំង​ពីរ ជាមួ​យរូបថតអំពីដំណើរទស្សនកិ​ច្ចថ្នាក់រដ្ឋទៅវិញទៅមក និង​កិច្ចសហប្រតិបតិ្តការទ្វេភាគី​ជាដើ​ម។​ លោក​ Huynh Minh Thien ប្រធានសម្ព័ន្ធបណ្ដាអង្គ​ការមិត្តភាពនិងសមា​គមន៍មិត្ត​ភាព​វៀត​​ណាម​-បារាំង ទីក្រុង​ហូជីមិញ​ បានឲ្យដឹងថា៖
 
“តាមរយៈកម្មវិធី​នេះ យើងខ្ញុំមានគោលបំណងចង់ឲ្យប​ង្កើនការយោគយល់គ្នា រវាងវៀតណាមនិងបា​រាំង ក៏ដូច​ជាទំនាក់ទំនង​មិត្តភាពរវាងប្រទេសទាំងពីរ ដើម្បី ឆ្ពោះ​ទៅកិច្ច​សហប្រតិបតិ្ត​ការ​អភិវឌ្ឍន៍​នា​អនាគត​”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ