04/08/2016 10:06 GMT+7 Email Print Like 0

ប្រារព្ធសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៨


ទិដ្ឋភាពនៃពិធីប្រារព្ធសន្និសីទនេះ

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវបានប្រព្រឹត្តទៅពិធីប្រារព្ធសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៨ (AEM ៤៨) ដោយមានការចូលរួមរបស់រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសអាស៊ានទាំង ១០ អគ្គលេខាធិការអាស៊ាននិងមន្ត្រីជាន់ខ្ពស់អាស៊ាននានា។រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្ម លោក​ Tran Tuan Anh ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះ។ ថ្លែងមតិនៅពិធីប្រារព្ធ នាយករដ្ឋមន្រ្តីឡាវលោក Thoonglun Sisoulith បានឲ្យដឹងថា សន្និសីទលើកនេះនឹងប្រមូលផ្ដុំទៅលើបញ្ហាមួយចំនួន ដូចជា៖ រៀបចំអនុវត្តន៍ផែនការរួមឆ្នាំ ២០២៥ បន្តបង្កលក្ខណៈងាយស្រួលសំរាប់ពាណិជ្ជកម្មក្នុងអាស៊ាន ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវគោលការណ៍ស្រុះចិត្ត គំនិតក្នុងអាស៊ាននិងធានាការក្លាយទៅជាមជ្ឈមណ្ឌលរបស់​អាស៊ានផងដែរ។សន្និសីទលើកនេះក៏ផ្ដោតការពិភាគ្សាទៅលើការរៀបចំអនុវត្តន៍ខ្លឹមសារនៃប្រធានបទ “នាំ​ទស្សនៈវិស័យក្លាយទៅជាការពិតដើម្បីសហគមន៍អាស៊ានសកម្មមួយ” ជាពិសេសគឺការអភិវឌ្ឍន៍និងរៀបចំអនុវត្តន៍​ផែនការអាទិភាពចំនួន ៨ នៃសសរទ្រូងសេដ្ឋកិច្ចក្នុងឆ្នាំ២០១៦នឹងត្រូវបានអនុម័តនៅសន្និសីទលើកនេះ៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ