27/11/2015 09:47 GMT+7 Email Print Like 0

ប្រារព្ធសន្និសីទរដ្ឋមន្រ្តីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានអាស៊ាន

អញ្ជើញចូលរួមពិធីបើកសន្និសីទរដ្ឋមន្រ្តីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានអាស៊ាន ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៥ នៅទីក្រុង DaNang ភាគកណ្ដាលវៀតណាម រួមមានរដ្ឋមន្រ្តីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសអាស៊ានទាំង១០និងប្រទេសដៃគូមួយចំនួនដូចជា ជប៉ុន ចិន កូរ៉េខាងត្បូង ព្រមទាំងអគ្គលេខាធិការអាស៊ាននិងអគ្គលេខាធិការរងសម្ព័ន្ធភាពទូរគមនាគមន៍ពិភពលោក (ITU)។ប្រធានបទនៃសន្និសីទលើកនេះគឺ ឆ្ពោះទៅសហគមន៍អាស៊ានមួយអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ សុវត្ថិភាពនិងនិរន្តរភាពដោយឈរលើមូលដ្ឋានឌីជីថល។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបតិ្តការបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ បានរួមវិភាគទានគួរឲ្យកត់សំគាល់ក្នុងវឌ្ឍនភាពរួមនៃតំបន់។



រដ្ឋមន្រ្តីនៃប្រទេសជាសមាជិកអាស៊ានចូលរួមសន្និសីទលើកនេះថតរូបអនុស្សាវរីយ៍។

“ខ្ញុំស្នើរឲ្យសន្និសីទពិភាគ្សាអំពីអាទិភាពសហប្រតិបតិ្តការមួយចំនួននាពេលខាងមុខ។ ទីមួយគឺផ្ដល់អាទិភាពសំរាប់ការផ្ដើមគំនិតអំពីការបង្រួញគំលាតខាងឌីជីថលរវាងប្រទេសជាសមាជិក រវាងទីក្រុងនិងជនបទ សំដៅធានាឲ្យប្រជាជនគ្រប់រូបមានឱកាសប្រើប្រាស់សេវាកម្មនិងទាក់ទងជាមួយព័ត៌មាន។ ទីពីរគឺ ការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយត្រូវតភ្ជាប់ទៅនឹងការអភិវឌ្ឍន៍ដោយនិរន្តរភាព ធានាផលប្រយោជន៍សេដ្ឋកិច្ចព្រមទាំងកាត់បន្ថយកត្តាអសកម្មដែលជះឥទ្ធិពេលទៅលើបរិស្ថានសង្គម។ ទីបីគឺជំរុញខ្លាំងការស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលបច្ចេកវិទ្យាខ្ពស់ និងកសាងគោលនយោបាយស្ដីពីកិច្ចការពារបរិស្ថានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ទីបួនគឺ បច្ចេកវិទ្យាព័ត៌មានគប្បីបង្កើតឡើងបរិយាកាសបណ្ដាញអ៊ីនធឺណែត ដោយសុវត្ថិភាពសំរាប់សកម្មភាពទាក់ទងនិងចែករំលែកព័ត៌មានរវាងប្រជាជន អង្គភាពអាជីវកម្ម និងប្រទេសជាសមាជិកជាមួយគ្នា”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ