07/11/2017 10:12 GMT+7 Email Print Like 0

ប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC (CSOM)


 ទិដ្ឋភាពនៃសន្និសីទ CSOM (រូបថត៖ VOV5)

សប្ដាហ៍ជាន់ខ្ពស់នៃ​វេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រារព្ធនា​ ថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ​​២០១៧ នៅទី​ក្រុង​ Da Nang ភាគកណ្ដាល​វៀត​ណាម ជាមួយសន្និសីទបូក​ សរុបមន្ត្រី​ជាន់​ខ្ពស់ APEC (CSOM)។ សន្និសីទ CSOM​ ប្រព្រឹត្តទៅក្នុង​ថ្ងៃទី៦ និងទី​៧ ខែវិច្ចិកា ក្រោមអធិបតីភាពរបស់អនុ​រដ្ឋមន្រ្តីការ​បរទេស និង​ជា​ប្រធាន​ SOM APEC ២០១​៧ លោក Bui Thanh Son។
 
ថ្លែងមតិប្រារព្ធសន្និសី​ទ អនុរដ្ឋមន្រ្តីលោក Bui Thanh Son បានឲ្យដឹងថា​ បើទោះ​បីជាមាន​ការសាកល្បង​ជាច្រើន​ក្ដី ប៉ុន្តែខឿន​សេដ្ឋកិច្ចសមាជិក APEC ទាំងអស់បានខំប្រឹ​ងប្រែង ទទួលបានលទ្ធផលសំខាន់ជា​ច្រើន រក្សា​កម្លាំង​ចលករ សហប្រតិបតិ្តការ ​ជំរុញអាទិភាពសំខាន់ៗក្នុងឆ្នាំ A​PEC​ ២០១៧៖
 
“សន្និសីទផ្ដោតសំខាន់លើ​គោលដៅចំនួន២។ ទី១គឺវាយតំលៃចំពោះលទ្ធ ផលស​ហប្រតិបតិ្តការ​របស់ខឿន​សេដ្ឋកិច្ច​នានា​ក្នុងឆ្នាំនេះ ហើយរាយការណ៍ លទ្ធផលនោះក្នុង​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំ។​ ទី២គឺដើម្បី​សំរេចលើ សេចក្ដីថ្លែង​ការណ៍សន្និសីទអន្តររដ្ឋមន្ត្រីការបរទេស​-សេដ្ឋកិច្ច​ APEC និងសេចក្ដី ថ្លែងការណ៍​ក្នុង​កិច្ច​ប្រជុំថ្នាក់ដឹកនាំ APEC នោះ ខ្ញុំមានបំណងថា មន្ត្រី A​PEC នានានឹង​ពិភាក្សា​លើស្មារតី​ស្ថាបនាដើម្បី​ចាត់ការលើ​បញ្ហានៅសេសសល់ ហើយ​ ត្រៀមរៀបចំ​ឲ្យបានល្អ​សំរាប់​កិច្ច​ប្រជុំនា​ពេលខាង​មុខ​របស់​រដ្ឋមន្រ្តីការ​បរទេស​ APEC ​និងថ្នាក់​ដឹក​នាំ APEC”​។
 
នាថ្ងៃដដែលក៏បានប្រារព្ធឡើង​វេទិកាសម្លេង​ អនាគត APEC ផងដែរ។ គោលដៅ​នៃវេទិកា​នេះគឺជំរុញ​ការចូល​រួមរបស់​យុវជនក្នុង​ខ្លឹមសារសហប្រតិ​បតិ្តការនានា របស់ APEC ហើយបង្កើនការជួបប្រាស្រ័យរវា​ងយុ​វជន និស្សិត​ក្នុង​​តំបន់​។
 
សប្ដាហ៍​ជាន់ខ្ពស់ APEC ជាសកម្មភាពចុងក្រោយនិងសំ​ខាន់បំផុត​ក្នុង ឆ្នាំ APEC ២០១៧។ ​តំណាង​ពី១២ពាន់​ដល់​១៤ពាន់ នៃខឿនសេដ្ឋកិច្ចសមាជិក​ទាំង២១ នឹងចូលរួមព្រឹត្តិការណ៍នេះ៕​

 

តាម VOV5 ​- វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ