22/09/2017 10:12 GMT+7 Email Print Like 0

ប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីពីការគ្រប់គ្រងគ្រោះធម្មជាតិលើកទី១១


ប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីពីការគ្រប់គ្រងគ្រោះធម្មជាតិលើកទី១១ (រូបថត៖ TTXVN) 

ក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅវៀតណាមឆ្នាំ២០១៧ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Vinh ភាគកណ្ដាលវៀតណាម បានប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC​ ស្ដីពីការគ្រប់គ្រង គ្រោះធម្មជាតិលើកទី ១១។ ចំណុចថ្មីនៅសន្និសីទលើកនេះគឺនិយមន័យ “ធម្មតាថ្មី” ត្រូវបានប្រើប្រាស់ដើម្បីឆ្លុះបញ្ចាំងនូវស្ថានភាពគ្រោះធម្មជាតិកាន់តែស្មុគស្មាញ ដែលមិនអាចព្យាករណ៍ជា​មុន​​អំពីប្រេកង់និងកម្លាំងនៅឡើយ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ​វៀត​ណាម​ លោក Hoang Van Thang ចាត់ទុកថា សន្និសីទនេះជាឱកាសដើម្បីវៀតណាមរៀនសូត្រនិងចែក​រំ​លែក​បទ​ពិសោធន៍ក្នុងការទប់ទល់នឹងគ្រោះធម្មជាតិពីប្រទេសដទៃ ផងដែរ។ លោកមានបំណងថា អង្គសន្និសីទនឹងឯកភាពលើសំណូមពររួមដើម្បីដាក់ជូនថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចសមាជិកទាំងអស់សំដៅជួយឧបត្ថម្ភប្រកបដោយ​ប្រសិទ្ធភាពនូវការងារទប់ទល់នឹងគ្រោះធម្មជាតិក្នុងតំបន់៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ