17/12/2016 11:01 GMT+7 Email Print Like 0

ប្រារព្ធសន្និសីទតំបន់អន្តរជាតិ “ភាសារុស្ស៊ីនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍”


ទិដ្ឋភាពនៃពិធីប្រារព្ធ (រូបថត៖baoquocte.vn)

នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានី​ហាណូយ មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​វប្បធ​ម៌​រុស្ស៊ី បាន​សហការ​ជាមួយ​សមាគមន៍​​​គ្រូបង្រៀន​ភាសា​រុស្ស៊ី​និង​វប្បធម៌​រុស្ស៊ី​អន្តរជាតិ (MAPRYAL) ប្រារព្ធសន្និសីទ​តំបន់​អន្តរជាតិ “ភាសា​​រុស្ស៊ី​នៅ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍”​ឆ្នាំ២០១៦។ សន្និសីទ​នេះមាន​ការចូល​រួម​របស់​ឯកអគ្គ រដ្ឋទូតពេញ​សមត្ថភាព​សហព័ន្ធ​​រុស្ស៊ី​​ប្រចាំ​វៀត​ណាម​លោក Constantin Vkunov ប្រធាន​សមាគមន៍ MAPRYAL លោកស្រី Liudmila Alexeevna Verbitskaya អនុប្រធានគណៈ​កម្មាធិការ​វប្បធម៌ អប់រំយុវជន យុវជន​ជំទង់និង កុមារ​នៃ​រដ្ឋសភា​លោក​ស្រី Hoang ​Thi Hoa និង​តំណាង​ជាង​២០០​នាក់​ទៀត​ ដែល ជាអ្នក​អក្សរសាស្ត្រ​ភាសា​រុស្ស៊ី​គ្រូប​ង្រៀន​ភាសា​រុស្ស៊ី​​នៅ​​វៀ​តណាម ឡាវ ថៃ មីយ៉ាន់ម៉ា កម្ពុជា​និង​រុស្ស៊ី​។ 
 
សន្និសីទ​នេះ​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥​ដល់ថ្ងៃទី១៦ ខែធ្នូ សំដៅ​បង្កើត​ទំនាក់​ទំនង រវាងអ្នក​ជំនាញ​ការបង្រៀន​ភាសា​រុស្ស៊ី នៅប្រទេស​នានាក្នុងតំបន់ ព្រម​ទាំង​ជាវេទិកា​ដើម្បីផ្លាស់​ប្ដូរលទ្ធផល​​​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ផ្សព្វ​ផ្សាយ​បទ​ពិសោធន៍​ ក្នុងការបង្រៀន​ភាសារុស្ស៊ីផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ