01/09/2016 10:11 GMT+7 Email Print Like 0

ប្រារព្ធសន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមអាស៊ានលើកទី១៦


រូបថត៖ Pham Kien/TTXVN

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទ សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមអាស៊ាន (ASCC) លើកទី១៦ បានប្រារព្ធដោយមានការចូលរួមរបស់តំណាងនៃប្រទេសអាំស៊ានទាំង១០និងប្រទេសភ្ញៀវរបស់ប្រទេសម្ចាស់ផ្ទះឡាវ។គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គម​កិច្ចលោកស្រី Dao Hong Lan បានចូលរួមសន្និសីទនេះ។ ថ្លែងមតិនៅពិធីប្រារព្ធ នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith បានវាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់ ASCC ក្នុងឆ្នាំកន្លងទៅ តាមរយៈការអនុវត្តន៍ផែនការរួមដល់ឆ្នាំ២០២៥ ហើយជំរុញអនុវត្តន៍បណ្ដាអាទិភាពរបស់សហគមន៍។

ក្នុងសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទលើកនេះ ភាគីទាំងអស់បានឯកភាពអនុម័តលើសេចក្ដីប្រកាសនិងឯកសារ​សំខាន់ៗដើម្បីដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាននៅសន្និសីទកំពូលអាស៊ានលើកទី ២៨ និងលើក​ទី​២៩​ ដូចជា៖ សេចក្ដីថ្លែងការណ៍វៀងច័ន្ទស្ដីអំពីការបង្កើនកិច្ចសហប្រតិបតិ្តការបេតិកភ័ណ្ឌវប្បធម៌ក្នុងអាស៊ាន សេចក្ដីថ្លែងការណ៍រួមអាស៊ានស្ដីអំពីការសន្យាបង្ការប្រឆាំងជំងឺ HIV និង AIDS និងដំណើរសហប្រតិបតិ្តការអាស៊ានឆ្ពោះទៅការគ្រប់គ្រងស្ថានភាពបំពុលដោយផ្សែងឆ្លងដែន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ