20/11/2015 09:40 GMT+7 Email Print Like 0

ប្រារព្ធសន្និសីទកំពូលវេទិការសហប្រតិបតិ្តការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី២៣

សន្និសីទ​កំពូលវេទិការសហប្រតិបតិ្តការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ី​ហ្វិកលើកទី២៣ (APEC​២៣) បាន​ប្រារព្ធ​ជាផ្លូវការ​ នាព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៥​ នៅរដ្ឋធានី​ម៉ានីល​របស់​ហ្វីលីពីន។ គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម​ដឹកនាំ​ដោយ​ប្រធានរដ្ឋ​ លោក Truong Tan Sang បានអញ្ជើញចូលរួមសន្និសីទនេះ។​ បន្ទាប់ពីពិធីបើក ថ្នាក់ដឹកនាំ APEC បាន​ដំណើរការសម័យប្រជុំទី១ក្រោមប្រធាន​បទ “កំណើន​ជាទូទៅ​តាមរយៈ​ការតភ្ជាប់​សេដ្ឋកិច្ច”។ ថ្នាក់ដឹក​នាំទាំង​ឡាយ​បាន​អះអាងនូវការសន្យាសំរេចគោលដៅ Bogor នាឆ្នាំ២០២០ ឆ្ពោះទៅបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី-ប៉ាស៊ីហ្វិក​ (FTAAP) ក្លាយ​ទៅជាកម្លាំងចលករកំណើន និងការតភ្ជាប់នៃទូទាំងពិភពលោក។


ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចទាំង២៤ជាសមាជិក APEC

ថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋលោក Truong Tan Sang បានចាត់ទុកថា ខឿនសេដ្ឋកិច្ច​នៅក្នុង​តំបន់ត្រូវ​បន្តជំរុញ​តភ្ជាប់​សំដៅអភិវឌ្ឍន៍ ដោយនិរន្តរភាព ផ្ដល់ អាទិភាព​ដល់ការកាត់បន្ថយភាពក្រីក្រ បង្រួញគំលាត​អភិវឌ្ឍន៍ សហប្រតិបតិ្តការ​បន្ធូរបន្ថយ​ការខូចខាត ដោយគ្រោះធម្មជាតិ ធានាសន្តិសុខស្បៀងអាហារ អភិវឌ្ឍន៍ទេសចរ​ណ៍បៃតង​ជាដើម។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ដោយមានសក្ដានុភាព អំពីសេដ្ឋកិច្ច វិទ្យាសាស្ត្រនិ​ង​បច្ចេកវិទ្យា សមាជិកនិងអង្គ ភាពអាជីវកម្ម​ APEC នានាគប្បី​ចូលរួម​និង​ជួយ​ឧបត្ថម្ភកម្ម​វិធីត​ភ្ជាប់​អនុតំបន់ និងតំបន់ ក្នុងនោះ​មានតំបន់អាស៊ាននិងអនុតំបន់មេគង្គ។ ឆ្ពោះទៅការទទួលរៀបចំសន្និសីទឆ្នាំ២០១៧ លោក Truong Tan Sang បានអះ​អាងថា វៀតណាម​នឹងបន្តរួម​ដំណើរជាមួយ​ខឿន​សេដ្ឋកិច្ច​ជាសមាជិក​ទាំង​ឡាយ​ សំដៅ​ជំរុញ​ការតភ្ជាប់សេដ្ឋកិច្ចដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយ សម្បូរ​រុងរឿង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ