23/09/2015 09:31 GMT+7 Email Print Like 0

ប្រារព្ធមហាសន្និបាតបក្សភាគកងទ័ពវៀតណាម


តំណាងចូលរួមមហាសន្និបាតបក្សភាគកងទ័ពវៀតណាម

នាថ្ងៃទី២២ខែ​កញ្ញាឆ្នាំ២០១៥​ នៅរដ្ឋធានី​ហាណូយ បាន​ប្រារព្ធ​ជាមហោឡា​រិក​មហាសន្និ បាត​តំណាង​បក្ស​ភាគ​កង​ទ័ព​លើកទី​១០ អាណត្តិ​២០១៥-២០២០។ អគ្គ​លេខាបក្សកុម្មុយ​នីស្ត​វៀត​ណាម និង​ជាលេខា​យោធា​មជ្ឈឹម​លោក Nguyen Phu Trong ប្រធាន​រដ្ឋលោក Truong Tan Sang នាយក​រដ្ឋមន្រ្តី​លោក Nguyen Tan Dung និង​តំ​ណាង​៤៥០នាក់ បានអញ្ជើញ​ចូលរួម​មហាសន្និបាតនេះ។ ថ្លែងមតិនៅ​ទី​នេះ លោក Nguyen Phu Trong បាន​លើកច្បាស់​ថា ក្នុង​វិស័យការពារ​ជាតិ សន្តិ​សុខ បក្សកុម្មុយនីស្ត​វៀតណាម​មាន​គោល​ការណ៍​ពង្រីក​យ៉ាង​ខ្លាំង​ក្លា​នូ​វកម្លាំង​ពលំ​របស់​ប្រជាជាតិ​ទាំងមូល របស់​ប្រព័ន្ធន​យោបាយទាំងមូលដើម្បីការ​ពារ​រឹង​មាំ​ឯករាជ្យ​ អធិបតេយ្យ​ភាព ឯកភាព​បូរណភាព​ដែន​ដី ការពារ​បក្ស រដ្ឋ​ប្រជាជន​និងលិទ្ធិ​សង្គម​និយម រក្សា​រឹង​មាំ​បរិយា​កាស​សន្តិ​ភាព ស្ថិរភាព​នយោ​បាយ សណ្ដាប់​ធ្នាប់សុវត្ថិភាព​សង្គម។ លោក Nguyen Phu Trong បានអះអាង​ថា៖ “ក្នុង​លក្ខណៈ ស្ថានភាព​ណាក៏​ដោយ កងទ័ព​ត្រូវស្មោះត្រង់​ជាដាច់​ខាត​ ជាមួយ​បក្ស រដ្ឋ ប្រ​ជា​ជន​និង​លិទ្ធិ​សង្គម​និយម។ ម្ចាស់ការ រស់រវើក​តស៊ូប្រឆាំង​ទស្សនៈ​ការ​យល់ដឹង​ខុស​ឆ្គង រួម​ចំណែក​កម្ទិច​ឧបាយ​កល​ របស់កម្លាំង​អមិត្ត​ទាំងឡាយ”។
 
នាថ្ងៃដដែល មហាសន្និបាតតំណាង​បក្សភាគ​ខេត្ត Khanh Hoa លើក​ទី១៧ បានប្រារព្ធ​ឡើង​នៅទីក្រុង Nha Trang ភាគ​កណ្ដាល​វៀតណាម។ ថ្លែងមតិនៅទី​នេះ លោក​ Nguyen Tan Tuan លេខា​អចិន្ត្រៃ​រង​នៃ​គណៈ​កម្មាធិការ​បក្ស​ ខេត្ត Khanh Hoa បានឲ្យ​ដឹង​ថា៖

“យើងខ្ញុំ​បានត្រៀមរៀប​ចំយ៉ាង​គ្រប់​គ្រាន់ ត្រឹមត្រូវ​តាមដំណើរ​ការ ផែន​ការ​និង​អនុវត្ត​យ៉ាង​ម៉ត់​ចត់​នូវ​សារាចរណ៍​លេខ​៣៦ របស់កា​រិយាល័យ​នយោបាយ​ ស្ដីពី​ការរៀប​ចំមហា​សន្និបាត​បក្ស​។ ក្នុង​ប៉ុន្មាន​ខែ​កន្ល​ង​ទៅ ខេត្តបា​ន​អំពាវនាវ​ឲ្យប្រជា​ជន​ទាំង​មូល​ ចូលរួមផ្ដល់​មតិ​អំពីសេចក្ដី​ព្រាងឯ​កសារ មហាសន្និបាត បំផុស​ចល​នា​ប្រឡង​ប្រណាំង​ជាច្រើន ដើម្បីឆ្ពោះទៅមហាសន្និបាតបក្ស​ភាគ​លើកទី​១៧”។ នាថ្ងៃ​ដដែល​ក៏បាន​ប្រព្រឹត្ត​ទៅមហាសន្និ​បាត​តំណាង បក្សភាគ​ខេត្ត Ninh Binh ភាគ​ខាង​ជើងវៀតណាម​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ