18/03/2017 10:56 GMT+7 Email Print Like 0

ប្រារព្ធមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៧


ទិដ្ឋភាពនៃពិធីប្រារព្ធ

នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានី​ហាណូយ មហោស្រព​សារព័ត៌​មាន​ទូទាំង​ប្រទេស​វៀត​ណាម​​ឆ្នាំ២០១៧ បាន​ប្រារព្ធ​ឡើង​ជាផ្លូវការ។ អញ្ជើញ​ចូល​រួម​ពិធី​ប្រារព្ធមាន​វត្តមាន​របស់​ប្រធាន​គណៈ​កម្មាធិការ​ឃោស​នា និង​អប់រំមជ្ឈឹម​ លោក Vo Van Thuong និងឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Vu Duc Dam។     ក្រោម​ប្រធាន​បទ “សារព័ត៌​មាន​វៀត​ណាម​អម​ដំណើរ​ជាមួយ​ប្រទេស​​ជាតិ​ ក្នុង​បុព្វហេតុផ្លាស់ប្ដូរថ្មី” មហោស្រ​ពឆ្នាំនេះ​បាន​​ទាក់​​ទាញ​ការ​ចូល​រួម​របស់​ស្ថាប័នសារ​ព័ត៌មាន​ចំនួន​៤៧០។ នេះជា​សកម្មភាព​ជាក់​ស្ដែង​សំដៅ​លើក​តម្កើង​នូវស្នា​ដៃ​​ដ៏​ធំ​ធេង របស់សារព័ត៌មានវៀត​ណាម ផ្សព្វ​ផ្សាយ​ផលិត​ផលសារព័ត៌មាន​ ដែលផ្សាភ្ជាប់​នឹង​​សកម្មភាព​ពលកម្ម ច្នៃប្រឌិត​របស់​អ្នកកាសែត​ក្នុងទូទាំងប្រទេស។

 
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថ្លែងមតិនៅពិធីប្រារព្ធ

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់​ធ្ងន់ថា៖ “អ្នកកាសែត​ម្នាក់ៗ​សុទ្ធ​តែ​ជា​យុទ្ធជន​មួយ​រូប នៅសមរភូមិខាងស្មារតី វប្បធម៌​ដោយ​​ហេតុ​​នេះ ក្រៅពី​សំណូមពរ​អំពី​ឆន្ទៈ​នយោបាយ និង​​សមត្ថភាព​ជំនាញ​សារ​ព័ត៌មាន អ្នកកាសែតត្រូវមាន​ការយល់ដឹង ដ៏ទូលំទូលាយអំពីសង្គម និង​ជីវភាព​រស់​នៅ​​ទៀត​ផង។ អ្នកកាសែតម្នាក់ៗក៏ជាយុទ្ធជន​មួយ​រូប ក្នុងការងារ ប្រឆាំង​ភាព​អាក្រក់ លើក​ទឹក​ចិត្ត​ប្រជា​ជន​​​គោរព​ច្បាប់ លើក​តម្កើត​សីលធម៌ និង​របៀប​រស់​នៅ​អារិយ្យធម៌”។ មហោ​ស្រព​សារព័ត៌​មាន​ទូទាំង​ប្រទេស​ឆ្នាំ២០១៧ នឹង​ប្រព្រឹត្តទៅរហូតដល់​ដំណាច់​ថ្ងៃទី​១៩ ខែមិនា៕
 

​តាម VOV5 -  វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ