03/08/2015 09:17 GMT+7 Email Print Like 0

ប្រារព្ធមហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥


ប្រារព្ធមហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥ (VNP)

ថ្លែងមតិបើកមហោស្រពតូរតន្ត្រីប្រពៃណិបណ្ដាប្រទេសអាស៊ាន ​២០១៥ នាយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥​នៅ​ខេត្ត Thanh Hoa (ភាគកណ្ដាលវៀតណាម) អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៍កីឡានិងទេសចរណ៍លោក Vuong Duy Bien បានសង្កត់ធ្ងន់ថា តាមរយៈមហោស្រពតូរតន្ត្រីសំដៅឧទ្ទេសនាមនិងលើកដម្កើងតូរតន្ត្រីប្រពៃណីដ៏ថ្លៃថ្លារបស់បណ្ដាប្រទេសនៅដំបន់អាស៊ី - អាគ្នេយ៍ ផ្សព្វផ្សាយតំលៃសក្ដានុភាព​បេតិកភ័ណ្ឌវប្បធម៍បណ្ដាប្រជាជាតិចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ។

មហោស្រពក៏ជាស្បានដើម្បីប្រជាជនបណ្ដាប្រទេសក្នុងដំបន់យល់ដឹងផ្សាភ្ជាប់​និងសាមគ្គីភាពរួមចំណែកនាំ​សហគមន៍អាស៊ានកាន់តែអភិវឌ្ឍន៍សម្បូររុងរឿង។ កម្មវិធីមហោស្រពនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃដោយមានឈុតសម្ដែងមានខ្លឹមសារនិងទស្សនីយភាពដ៏សម្បូរបែប។ ក្នុងក្របខ័ណ្ឌមហោស្រពតូរតន្ត្រី​
ប្រពៃណី​បណ្ដាប្រទេសអាស៊ាន២០១៥នៅមានការសន្ទនាវិទ្យាសាស្ត្រដោយ​ប្រធានបទតូរ្យតន្ត្រីប្រពៃណីបណ្ដា​ប្រទេសអាស៊ាន-ឯកភាពក្នុងពហុបែប។ មហោស្រពនឹងបិទបញ្ចប់នាថ្ងៃទី៦សីហា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ