02/11/2015 08:53 GMT+7 Email Print Like 0

ប្រារព្ធមហាសន្និបាតបក្សភាគទីក្រុង Ha Noi និងខេត្ត Hung Yen អាណត្តិ២០១៥-២០២០

នាព្រឹកថ្ងៃទី១ខែវិច្ចិកាឆ្នាំ២០១៥ មហាសន្និបាត​បក្សភាគ​ទីក្រុង Ha Noi អាណត្តិ២០១៥-២០២០បាន​ប្រារព្ធ​ឡើង​យ៉ាង​មហោឡារឹក​ក្រោម​អធិបតី​ភាព របស់អគ្គលេ​ខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong។ សម័យ​ប្រារព្ធនៅមានការចូល​រួមរបស់​ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang នាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Tan Dung ប្រធានរដ្ឋសភាវៀត​ណាម លោក Nguyen Sinh Hung ព្រមទាំង​អតីតថ្នាក់ដឹកនាំបក្ស រដ្ឋនិង​ថ្នាក់​ដឹក​នាំ ក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់នានា​ទៀតផង។ របាយការណ៍នយោបាយរបស់ គណៈ​ប្រតិបតិ្តបក្ស​ភាគ​ទីក្រុងអាណត្តិ២០១០-២០១៥បានវាយតំលៃ​ថា ក្នុងរយៈ ពេល៥ឆ្នាំកន្លងទៅ​បក្សភាគ រដ្ឋអំណាច​និងប្រជាជន​ទីក្រុង បានឆ្លងកាត់លើការ​លំបាកសាកល្បង ដើម្បីទទួលបាន​សមិទ្ធិផល​សំខាន់​ជាច្រើន​លើគ្រប់​វិស័យ។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើឲ្យបក្សភាគ​ទីក្រុង​ហាណូយ​ក្នុងអាណត្តិ​២០១៥-២០២០ គប្បីលើកកំពស់ថែមទៀតនូវ ស្មារតីម្ចាស់​ការ ច្នៃប្រ​ឌិត បន្ត​ផ្លាស់ប្ដូរ​ថ្មី​វិធី​សាស្ត្រ​ដឹក​នាំសំដៅកសាងនិង អភិវឌ្ឍន៍ទីក្រុងហាណូយ​ឲ្យសក្តសម នឹងតួនាទី​កិត្យានុភាព​ជារដ្ឋធានី ជាកម្លាំង ចលករ​អភិវឌ្ឍន៍​នៃតំបន់វាយទំនាបទន្លេក្រហម ក៏ដូចជាមណ្ឌល​សេដ្ឋកិច្ច​ស្នូល នៃ​ទូទាំង​ប្រទេសផង​ដែរ។


អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិបញ្ជាណែនាំមហាសន្និបាតបក្សភាគ
ទីក្រុងហាណូយ (រូបថត៖TTXVN)

នាថ្ងៃ​ដដែល មហាសន្និបាតបក្សភាគ​ខេត្ត Hung Yen ភាគខាងជើងវៀតណាម អាណត្តិ២០១៥-២០២០ក៏បាន​ប្រារព្ធ​ឡើង​ដោយ​មានការចូល​រួមរបស់ប្រធានគណៈកម្មាធិ​ការ​មជ្ឈឹមរណសិរ្សមាតុ​ភូមិវៀតណាម លោក Nguyen Thien Nhan និងរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត​ណាម លោក Phung Quang Thanh។ តាម​លោក Nguyen Thien Nhan ថា​ដើម្បីរួចផុតពីភាពក្រីក្រ និងមានគុណភាពជីវភាពរស់​នៅកាន់​តែខ្ពស់ ខេត្ត Hung Yen គប្បី​បង្កើន​ប្រសិទ្ធិភាព​ពលកម្ម​លើ​វិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងក្នុងប្រព័ន្ធស្ថាប័នគ្រប់​គ្រង​រដ្ឋ។ ខេត្តក៏ត្រូវ​យក​ចិត្ត​ទុក​ដាក់ ជួយឧបត្ថម្ភប្រជាកសិក ដើម្បីធ្វើទំនើបភាវូបនីយកម្ម លើកកំពស់ប្រសិទ្ធិភាព​ផលិត​កម្ម ប្រកួត​ប្រជែង​ប្រកប​ដោយជោគជ័យ នៅពេលសមាហរណកម្ម​អន្តរជាតិផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ