04/08/2016 10:06 GMT+7 Email Print Like 0

ប្រារព្ធពិព័រណ៍ “អាស៊ាន-វប្បធម៌ចម្រុះពណ៌”


បណ្ដាតំណាងជានារីនៃប្រទេសអាស៊ានទាំង១០ទស្សនាពិព័រណ៍

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាមបានប្រព្រឹត្តទៅពិធីបើកពិព័រណ៍ក្រោម​ប្រធានបទ “អាស៊ាន-វប្បធម៌ចម្រុះពណ៌” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតសមាគមន៍​បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន (ថ្ងៃទី៨ សីហា)និងលើកទី១ទិវាបង្កើតក្រុមនារីសហគមន៍អាស៊ាន។ កម្មវិធីនេះគឺសំដៅបង្កើនចំណងមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមករវាងនាទីក្នុងប្លុកអាស៊ាន ជំ​រុញ​តួនាទីរបស់អង្គការនារីនៅប្រទេសនិមួយៗក៏ដូចជាសហគមន៍រួមអាស៊ានផងដែរ។ លោកស្រី Bui Thi Hoa អនុ ប្រធាន​សមាគមនារីវៀតណាមបានឲ្យដឹងថា៖ 

“យើងខ្ញុំរៀបចំសកម្មភាពដើម្បីតភ្ជាប់ជាមួយអង្គការនារីនៅប្រទេសដទៃសំដៅពង្រីកនូវតួនាទីរបស់​នារី​វៀត​ណាម​នៅប្រទេសនោះ ព្រមទាំងឧទ្ទេសនាមអំពីសកម្មភាពរបស់សមាគមន៍នារីវៀតណាមជាមួយប្រទេសដទៃផងដែរ។ តាមនោះ មានបន្ថែមមិត្តភក្តិ និងបទពិសោធន៍ដើម្បីអភិវឌ្ឍន៍ ជំរុញសកម្មភាពរបស់នារី​វៀត​ណាម​”​។

នៅពិព័រណ៍លើកនេះ ប្រទេសអាស៊ានទាំង១០តាំងបង្ហាញផលិតផលសិប្បកម្ម វិចិត្រសិល្បៈប្រពៃណីក្នុងនោះមានផលិតផលជាច្រើនត្រូវបានធ្វើដោយដៃរបស់នារីក្នុងប្លុកអាស៊ាន។ពិព័ណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃ​ទី​១៧​ ខែសីហា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ