12/10/2017 10:00 GMT+7 Email Print Like 0

ប្រារព្ធពិព័រណ៍ “សង្គ្រាមវៀតណាម ១៩៤៥-១៩៧៥” នៅទីក្រុងញូវយ៉ក់

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ពិព័រណ៍ “សង្គ្រាមវៀតណាម ១៩៤៥-១៩៧៥” ត្រូវបានប្រារព្ធឡើងនៅសារមន្ទីរប្រវត្តិសាស្ត្រញូវយ៉ក់។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ.ស.បលោកស្រី Nguyen Phuong Nga
និងតំណាងផ្សេងៗចូលរួមពិព័រណ៍ (រូបថត៖ TTXVN)


ដោយតាំងបង្ហាញនូវវត្ថុតាង ចំនួន៣០០តាមរយៈទាំងសម្លេងនិងរូបភាពនោះ ពិព័រណ៍នេះបានបង្ហាញឡើង វិញនូវរឿងនិទាននៃសង្គ្រាមដែលត្រូវបានចាប់ផ្ដើមពីសង្គ្រាមលោកលើកទី ២ នៅពេលអាមេរិកជួយឧបត្ថម្ភកងទ័ពបារាំងដោយស្វែងរកវិធានការការពាររបបអាណានិគមនិយមរបស់ប្រទេសនេះនៅឥណ្ឌូចិន។
ពិព័រណ៍នេះក៏បានពណ៌នានូវដំណាក់កាលឡើងជណ្ដើ ក៏ដូចជាដំណាក់កាលចុងក្រោយនៃសង្គ្រាមដែល ទាហាន​អាមេរិកត្រូវបានដកវិលត្រឡប់មកប្រទេសវិញក្នុងកាលៈទេសៈដែលចលនាប្រឆាំងជំទាស់សង្គ្រាមផ្ទុះឡើងយ៉ាងខ្លាំងក្លាក្នុងសង្គមអាមេរិក។ ចំណុចពិសេសគឺគឺទស្សនិកជនត្រូវបានលើកទឹកចិត្តឲ្យថតសម្លេង​នៃការចាប់អារម្មណ៍របស់ខ្លួនចំពោះសង្គ្រាមនៅវៀតណាម ដើម្បីបន្សល់ទុកឲ្យជំនាន់ក្រោយៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ