22/02/2016 09:35 GMT+7 Email Print Like 0

ប្រារព្ធពិធីបុណ្យ Tan Vien Son Thanh និងបើកឆ្នាំទេសចរណ៍ Ba Vi ២០១៦


ប្រារព្ធពិធីបុណ្យ Tan Vien Son Thanh និងបើកឆ្នាំទេសចរណ៍ Ba Vi ២០១៦

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ពិធីបុណ្យ Tan Vien Son Thanh ឆ្នាំ២០១៦ បាន​បើក​ដ៏មហោឡារឹត​នៅឃុំ Minh Quang ។ ក៏ក្នុងពិធីបុណ្យនេះ ស្រុក Ba Vi បានបើក​ឆ្នាំទេសចរណ៍ Ba Vi 2016 ។ ពិធីបុណ្យ Tan Vien Son Thanh បាន​រៀបចំឡើងជារៀង​រាល់ឆ្នាំ​សំដៅ​រំលឹកព្រះឥន្ទព្រះព្រហ្ម Tan Vien ជាព្រះឥន្ទ ព្រះព្រហ្មនាំមុខក្នុង​ចំណោម​ព្រះឥន្ទ​ព្រះព្រហ្ម​អមតៈ ចំនួន៤រូប។

​រួមជាមួយប្រព័ន្ធកេរ្តិ៍ដំណែល ​ប្រវត្តិសាស្ត្រវប្បធម៌​ពិសេស ស្រុក Ba Vi នៅ ជា​កន្លែង​ធម្មជាតិ អំណោយ​ផល​ដោយ​​មាន​រម្មណីយដ្ឋាន​ជាច្រើន។ ដើម្បីជម្រុញ​វិស័យ​ទេចរណ៍ ស្រុក Ba Vi បាន​សកម្មវិនិយោគ​ហេដ្ឋារ​ចនាសម្ព័ន្ធ បង្កើន​ការ ងារផ្សព្វ​ផ្សាយ​និងពន្លឿន​ទេសចរណ៍ផងដែរ។ ថ្នាក់ដឹកនាំស្រុក Ba Vi បានអះ​អាង​ថានាពេល​ខាង​មុខ ស្រុក​នឹង​បន្តពង្រឹង និងពង្រីកនូវតម្លៃវប្បធម៌ លើកកំពស់​គុណភាព​ទំនិញ ធ្វើឲ្យ​ពហុបែប​នូវប្រ​ភេទ​ទេសចរណ៍ និង​អភិវឌ្ឍន៍​ផ្នែកទេសចរ​ណ៍ ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ