14/09/2015 09:51 GMT+7 Email Print Like 0

ប្រារព្ធពិធីបុណ្យរកឃើញវៀតណាមឆ្នាំ២០១៥នៅអង់គ្លេស


ឈូតសំដែងសិល្បៈប្រជាប្រ័យមួយស្វាគមន៍ពិធីបុណ្យ (រូបថត៖VGP)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ ឧបនាយករដ្ឋ​មន្រ្តីវៀតណាមលោក Vu Van Ninh បានអញ្ជើញចូលរួមនិងកាត់ខ្សែបូប្រារព្ធពិធីបុណ្យរកឃើញវៀតណាមឆ្នាំ២០១៥ដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅអង់គ្លេស។ពីធីបុណ្យនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកញ្ញានៅតាមមាត់ទន្លេ Thames នៃរាជធានីឡុងដ៍ ដោយមានសកម្មភាពតាំងពិព័រណ៍ សម្ដែងសិល្បៈ ​ស្បៀងអាហារដ៏សម្បូរបែបសំដៅឧទ្ទេសនាមជាមួយប្រជាពលរដ្ឋនៅអង់គ្លេសអំពីរូបភាពប្រទេស​វៀត​ណាមពោរពេញទៅដោយអត្តសញ្ញាណជាតិនិងជាខឿនសេដ្ឋកិច្ចវ័យក្មេងនិងសកម្មមួយ។ ពិធី​បុណ្យ​វៀត​ណាមនៅអង់គ្លេសគ្រោងនឹងទាក់ទាញការចូលរួមរបស់ភ្ញៀវជាង២ម៉ឺននាក់មកទស្សនា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ