30/07/2017 11:44 GMT+7 Email Print Like 0

ប្រារព្ធពិធីបុណ្យជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុនឆ្នាំ២០១៧


  ពិធីការបុកស្រាប្រពៃណីរបស់ជប៉ុន (រូបថត៖DCSVN)

នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀត ណាម បានប្រារព្ធពិធី​បុណ្យ​ជួប​ប្រាស្រ័យ​វប្បធម៌​វៀត​ណាម​ - ជប៉ុនឆ្នាំ២០១៧​ លើកទី៤ក្រោមប្រធាន​បទ “វៀត​ណាម-ជប៉ុន៖ មនោសញ្ចេតនា​រីក​ស្គុះ​ស្គាយ​”។ ពិធីបុណ្យឆ្នាំនេះមានការចូ​លរួមរបស់ក្រុមសិល្បៈវៀត​ណាម​និងជប៉ុន ដែល ឧទ្ទេសនាមនូវ​តូរ្យ​តន្ត្រី​​ប្រពៃណីផងនិ​ងទំនើបផងនៃខឿនវប្បធ​ម៌ទាំង២​។ នៅពិធី បុណ្យនេះមានប​រិយាកាស​ពាណិជ្ជកម្ម ដោយ​ស្តង់​ទំនិញ​​ចំនួន​១៥០ស្តង់​ដែល ​ឧទ្ទេសនាមផលិតផលនៃផ្នែក​ជាច្រើនដូចជា​៖ បច្ចេកវិទ្យា ម៉ាស៊ីន​អេឡិចត្រូ​និក​ ម៉ូដ​ គ្រឿ​ងសិប្បកម្មវិ​ចិត្រសិល្បៈ ជា​ដើម។​ លោ​ក Briu Thuong ប្រធាន​ក្រុម សិល្បៈរបស់​សហករណ៍​ទេសចរណ៍​​សហគមន៍​ Co Tu Nam Giang​ ខេត្ត Quang Nam ​បានឲ្យដឹ​ង​ថា៖

​“ពេលមកដល់ពិធី​បុណ្យឆ្នាំនេះ ខ្ញុំមោទនៈយ៉ាង​ខ្លាំង​ចំពោះខ្លួនឯងផងនិង ចំពោះជនជាតិ Co Tu ទៀតផង។ នេះ​ជាឱកាស​​ដើម្បីផ្សព្វផ្សាយ អំពីវប្បធម៌និង មនុស្ស Co Tu នៅខេត្ត Quang Nam”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ