29/10/2017 11:38 GMT+7 Email Print Like 0

ប្រារព្ធពានរង្វាន់ Futsal ជើងឯកអាស៊ីអាគ្នេយ៍ HDBank ២០១៧

 អគ្គនាយក VOV លោក Nguyen The Ky ថ្លែងមតិក្នុងពិធីប្រារព្ធ

នាយប់ថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ​២០១​៧ នៅទីក្រុងហូជីមិញ សម្ព័ន្ធ​កីឡាបាល់ទាត់វៀតណា​ម បាន​សហការ​ជាមួយ​វិទ្យុសម្លេង​វៀត​ណាម រៀបចំពិធីប្រារព្ធ​ពានរង្វាន់ Futsal ជើងឯកអាស៊ីអា​គ្នេយ៍ ​HDBank ២០១៧ ហើយក៏ជាជុំ​ប្រកួត​ចម្រុះនៃពាន​រង្វាន់ Futsal ជើងឯកអាស៊ីឆ្នាំ​២០១៨​​ផ​ង​ដែរ។ 

ក្រុមចំនួន៤​ដែលដឹកនាំពាននេះ នឹ​ងចូលរួមពាន Futsal ជើងឯកអាស៊ីឆ្នាំ​២០១៨​។ ពានរង្វាន់ HDBank ២០១៧ ទាក់​ទាញ​ការ ចូលរួមរបស់ក្រុមបា​ល់ទាត់​ចំនួន៩ ក្នុងតំបន់​ហើយត្រូវបាន​បែងចែកជា​២ពូល។ ក្រុម Futsal វៀតណាម​ស្ថិតក្នុង​ពូល A ជាមួយក្រុមហ្វីលីពីន ឥណ្ឌូនេ​ស៊ី ប្រ៊ុយណេ មីយ៉ាន់ម៉ា។ ពូ​ល B​ រួមមានថៃ ​ឡាវ ​ម៉ាឡេស៊ី និង​ ទីម័រ​ខាង​កើត​៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ