07/10/2016 10:35 GMT+7 Email Print Like 0

ប្រារព្ធផ្សារណាត់ពាណិជ្ជកម្មឆ្នាំ២០១៦នៅកម្ពុជា


ទិដ្ឋភាពនៃផ្សារណាត់នេះ (រូបថត៖VOV)

ក្រោមប្រធានបទ “មិត្តភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍” នាព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៦ ផ្សារណាត់ពាណិជ្ជកម្មវៀតណាមឆ្នាំ ២០១៦ បានប្រារព្ធឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១០ តុលា ផ្សារណាត់លើកនេះមាន ស្តង់ទំនិញជាង២០០របស់អង្គភាពអាជីវកម្មប្រមាណ១៣០។ ផ្សារណាត់ឧទ្ទេសនាមជាមួយអតិថិជនអំពីផលិតផលជាច្រើនដែលមានគុណភាពខ្ពស់និងកិត្យានុភាពនៅក្នុងនិងក្រៅប្រទេសដូចជាសំលៀកបំពាក់ ស្បែកជើង ជលផល កសិផល រុក្ខផល គ្រឿងសិប្បកម្មវិចិត្រសិល្បៈ ស្បៀងអាហារ ទំនិញអេឡិចត្រូនិក និងសម្ភារៈសំណង់ជាដើម។ ស្ថិតនៅក្នុង “កម្មវិធីពន្លឿនពាណិជ្ជកម្មជាតិឆ្នាំ​២០១៦​”​ ផ្សារណាត់នឹងបង្ក លក្ខណៈសំរាប់អង្គភាពអាជីវកម្មវៀតណាម ស្វែងរកព័ត៌មានស្ដីអំពីសក្ដានុភាពនៃទីផ្សារកម្ពុជា និងតំបន់ស្វែងរកដៃគូពាណិជ្ជកម្ម បើកទូលាយទំនាក់ទំនងជួបប្រាស្រ័យរវាងអង្គភាពអាជីវកម្មនៃប្រទេស​ទាំងពីរ​។ នេះក៏ជាសកម្មភាព នយោបាយ សេដ្ឋកិច្ចសំខាន់មួយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៩ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ