09/09/2016 09:53 GMT+7 Email Print Like 0

ប្រារព្ធផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១២


ប្រគល់ពានរង្វាន់សំរាប់ជូនអង្គភាពអាជីវកម្មទេសចរណ៍ឆ្នើមនៅពិធីប្រារព្ធ (រូបថត៖An Hieu/TTXVN)

នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ (ITE HCMC) លើក​ទី​១២​ឆ្នាំ​២០១៦បានប្រារព្ធឡើងជាផ្លូវការ។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ កញ្ញា ផ្សារណាត់លើកនេះរួមមានសកម្មភាពជាច្រើនសំដៅពន្លឿនទេសចរណ៍និងផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាម។

ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន ២៧០ ស្តង់មកពីប្រទេសនិងតំបន់ដែនដីចំនួន ២០ រួមជាមួយខេតក្រុងចំនួន៣០នៅលើទូទាំងប្រទេស។ ផ្សារណាត់ក៏សំដៅជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ​ សហប្រតិបតិ្តការលើវិស័យវប្បធម៌ ទេសចរណ៍រវាងប្រទេសអាស៊ីអាគ្នេយ៍នានា ហើយឆ្ពោះទៅ​ក​សាង​និងផ្សព្វផ្សាយរូបភាព “ប្រទេសចំនួន៥ - ទីមកដល់តែមួយ”រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិង​វៀត​ណាម​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ