20/04/2018 10:07 GMT+7 Email Print Like 0

ប្រារព្ធកម្មវិធីជួបប្រាស្រ័យវប្បធម៌-ពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ាន ឆ្នាំ២០១៨


 ទិដ្ឋភាពនៃពិធីបើក (រូបថត៖ nld.com.vn) 

នាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ​​២០១៨ នៅទីក្រុងហូជីមិញ ​ភាគខាងត្បូងវៀតណាម ​បាន ប្រព្រឹត្ត​ទៅពិធី​បើកក​ម្ម​វិធីជួប​ប្រាស្រ័យវប្បធម៌-​ពាណិជ្ជកម្ម រវាងបណ្ដាប្រទេស អាស៊ាន​ឆ្នាំ២០១៨។

នេះជា​សកម្មភាពដើម្បីស្វាគមន៍ការ​រំលឹក​ខួបអនុស្សាវរីយ៍ លើកទី៤៣ទិវារំដោះ​តំបន់ភាគខាង​ត្បូង ឯកភាព​ប្រទេស​ជាតិ (ថ្ងៃទី​ ៣០ មេសា ឆ្នាំ១៩៧៥ - ថ្ងៃទី៣០​ មេសា ​ឆ្នាំ២០១៨) និងលើកទី​៣ទិវាបង្កើត​សហគមន៍សេ​ដ្ឋ កិច្ចអាស៊ាន​ (ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០​១៥-ថ្ងៃទី៣១ ធ្នូ ​ឆ្នាំ២០១៨​)។
 
កម្មវិធីខាងលើបានទាក់ទាញ​ការចូលរួមរបស់ស្ត​ង់ទំនិញ​ពាណិជ្ជកម្មចំនួន ១១០ស្តង់និ​ងស្តង់​ទំនិញ​ម្ហូបអាហារ​ចំនួ​ន​៤០ ស្តង់របស់ប្រទេសអា​ស៊ាននានា។ ទន្ទឹម នឹងនោះ ក៏​មានសកម្មភាពវប្បធម៌ដ៏វិសេ​សវិសាល​ដូចជា៖ ឈុត​សម្ដែង​របាំ ប្រពៃណី ឈុតសម្ដែងកី​ឡានិងក្បាច់គុន និងការជួបប្រាស្រ័យអំ​ពីសៀ​វភៅ និង​វប្បធម៌​អាន​ជាដើម​។ ចូលរួមកម្មវិ​ធីនេះ លោកស្រី Nguyen Th​i Minh Tam តំណាងក្រុមហ៊ុន នាំចេញនាំ​ចូល ​Matilak ឲ្យដឹង​ថា៖
 
“​បរិយាកាស​គឺផុលផុសណាស់ ទាក់ទាញមនុស្សយ៉ាងច្រើនកុះករ​មក ទស្សនា។ ក្រុមហ៊ុននាង​ខ្ញុំនាំមក​នូវផលិតផល​ដ៏វិជ្ជមានសំរាប់សុខភាព​របស់ ប្រទេសថៃដូចជាទឹកឃ្មុំសុ​ទ្ធ ហើយ​ផលិតផល​ធម្មជាតិ​ជាច្រើន​ប្រភេទ​ទៀត​”។        
 
កម្មវិធីជួបប្រាស្រ័​យវប្បធម៌-ពាណិជ្ជ​កម្មរវាងបណ្ដាប្រទេសអាស៊ានឆ្នាំ​ ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់​ទី២២ ​ខែមេ​សា៕​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ