07/08/2016 13:31 GMT+7 Email Print Like 0

ប្រារព្ធកីឡាអូឡាំពិករដូវក្ដៅ Rio ២០១៦


ទិដ្ឋភាពនៃពិធីប្រារព្ធកីឡាអូឡាំពិក Rio ២០១៦ (រូបថត៖Getty)

នាព្រឹកព្រលឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦​ តាមម៉ោងវៀតណាម ពិធីប្រារព្ធកីឡាអូឡាំពិករដូវក្ដៅ Rio ២០១៦ បានប្រព្រឹត្តទៅជាផ្លូវការនៅកីឡាដ្ឋាន Maracana ចាប់ផ្ដើមព្រឹត្តិការណ៍កីឡាធំបំផុតលើពិភពលោក។ មនុស្សជាង​៨​ហ្មឺន​នាក់មានវត្តមាននៅកីឡាដ្ឋាន Maracana រួមជាមួយមនុស្ស៣ពាន់លាននាក់បានតាមដានពិធីប្រារព្ធតាមទូរទស្សន៍ដោយផ្ទាល់។ថ្លែងមតិនៅពិធីប្រារព្ធប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានសន្យាថាទិវាបុណ្យកីឡានេះនឹងប្រព្រឹត្តទៅដោយសុវត្ថិភាព គួរឲ្យទាក់ទាញនិងស្មោះត្រង់ ព្រមទាំងអំពាវ
នាវឲ្យកីឡាករទាំងអស់ចូលរួមប្រកួតដោយឈរលើស្មារតីខ្ពស់។ ជើងខ្លាំងក្នុងប្រវត្តិសាស្ត្របាល់ទាត់សកលលោក Pele ជាអ្នកអុជភ្លើងអូឡាំពិកនៅកីឡាដ្ឋាន Maracana ក្នុងពិធីប្រារព្ធ។ នៅកីឡាអូឡាំពិកលើកនេះវៀតណាមមានកីឡាករចំនួន២៣នាក់ ដែលចូលរួមប្រកួតក្នុងវិញ្ញាសារចំនួន១០៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ