21/01/2015 14:28 GMT+7 Email Print Like 0

ប្រាក់ចំនួនជិត១,៥ពាន់លានដុងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ ២០១៥ នៅ​Da Nang


សមាគមជនរងគ្រោះដោយជាតិគីមី ពុលព័រណ៌លឿងទុំ / Dioxin ទីក្រុង Da Nang

ជួយ​​ជ្រោមជ្រែង​ចល​នា៖​ បុណ្យចូល​ឆ្នាំថ្មី ដើម្បីជន​រងគ្រោះ​ដោយ​ជាតិ​គីមីពុល​ព័ណ៌​លឿង​ទុំ/​ Dioxin ​២០១៥ ដោយ​​​សមាគម​​ជនរង​គ្រោះដោយ​ជាតិគីមី​ពុលព័ណ៌​លឿងទុំ / Dioxin ទី​ក្រុង Da Nang (ភាគ​​កណ្ដាល​​វៀត​​ណាម​) បំ​​ផុស​ឡើង នាព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ២០១៥ បណ្ដា​អង្គការ​ អង្គភាព​អាជីវ​កម្ម បុគ្គល​​បាន​​ជួយ​​ឧបត្ថម្ភ​​ជា​ទឹក​​​​ប្រាក់​​ចំនួន​​ជិត​​១,៥​ពាន់​​លាន​​ដុង និង​​អំណោយ​​រាប់​​ពាន់​​ចំណែក ដើម្បី​​​រួម​​​ដៃ​​​ថែ​ទាំ​បុណ្យ​​ចូល​ឆ្នាំ​​ថ្មី​សំរាប់​​ជន​រង​​គ្រោះដោយ​ជាតិ​គីមី​​ពុលព័ណ៌លឿង​​ទុំនៅក្នុងភូមិ​សាស្ត្រ​ទីក្រុង​។ លោក​ស្រី Nguyen Thi Hien ប្រធាន​​សមាគ​ម​​ជន​​​រងគ្រោះដោយ​ ជាតិ​​​គីមីពុល​ព័ណ៌លឿង​ទុំ / Dioxin ទី​ក្រុង Da Nang បាន​អោយ​ដឹងថា៖

“១០​ឆ្នាំកន្លង​ទៅ ប្រសិន​បើគ្មាន​ការរួម​ដំណើរ ចែក​រំលែកពីបណ្ដា​អង្គការ បុគ្គលនៅ​ក្នុងនិង​ក្រៅប្រទេស​ គឺ​យើង​​មិន​អាចរក្សារ​បានការ​ថែទាំ​ចំពោះជន​រងគ្រោះ​ដោយជាតិ​គី​មីពុល​​ព័ណ៌​លឿង​​ទុំ /Dioxin លើក​​ទឹកចិត្ត និង​​​ជួយ​ឧបត្ថម្ភ​គេឈានទៅ​ខាងមុខ​បានឡើយ​។ បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​២០១៥​ជិតមក​ដល់ហើយ យើង​​ខ្ញុំ​មាន​​​​គោល​បំណង​​ថាបណ្ដា​ស​ម្បុរស​ជន​​នៅក្នុង​​និង​ក្រៅ​ប្រទេស​​រួមដៃ​ជួយ​ឧបត្ថម្ភ​​ជាអំណោយ​​តេត​ដើម្បី​ជន​​រង​គ្រោះ​​ទទួល​បុណ្យចូល​ឆ្នាំថ្មីប្រ​ពៃណីប្រកប​ដោយល្អ​ប្រសើ​ជាង​៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ