09/01/2015 15:12 GMT+7 Email Print Like 0

ប្រាក់ចំនួនជាង៥០ពាន់លានដុងសម្រាប់ជួយឧបត្ថម្ភ ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin


រូបថតៈ សមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំទីក្រុង Da Nang

ប្រាក់ចំនួន៥០ពាន់លានដុងវៀតណាម ជាចំនួនប្រាក់ដែលទីក្រុងDa Nang (វៀតណាម) ចលនាអង្គការកុសលធម៌​និង​សម្បុរសជនរួមវិភាគទាននា ប៉ុន្មានឆ្នាំកន្លងទៅ។ ដោយចំនួនប្រាក់នេះ សមាគមជនរងគ្រោះដោយជាតិគីមីពុល ព័ណ៌លឿងទុំទីក្រុង Da Nang បានប្រគល់ជូន រន្ទះរុញរាប់ពាន់គ្រឿង និងកសាងថ្មីផ្ទះ១០០ខ្នង និងជួយ​ឧបត្ថម្ភ​ទុន​សម្រាប់​គ្រួសារជនរងគ្រោះដោយជាតិគីមីព័ណ៌ លឿងទុំ/dioxin អភិវឌ្ឍន៍ផលិតកម្ម។លោកស្រី Nguyen Thi Hien ប្រធានសម្ព័ន្ធ សមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំទីក្រុង Da Nang បានឲ្យ​ដឹង​ថា​៖“ក្នុងអាណត្តិ​ខាង​មុខ យើងខ្ញុំជម្រុញខ្លាំងការងារថែទាំសុខភាព កែលំអជីវ ភាពរស់នៅឲ្យជនរងគ្រោះដោ​យជាតិ​គីមី​ព័ណ៌​លឿង​ទុំ​/dioxin​។ យើងខ្ញុំក៏បន្តការចលនាសម្បុរសជនរៀបចំការជួបប្រាស្រ័យផ្ទាល់ដើម្បីមាន ចំណាយថែទាំនិងប​ន្ធូ​ស្រាល​ការ​ឈឺចាប់សម្រាប់ជនរងគ្រោះ"។

នៅទីក្រុង Da Nang នាបច្ចុប្បន្នមានជនរងគ្រោះដោយជាតិគីមីពុលចំនួន៥ ពាន់នាក់និងកុមារ​ពិការ​ដោយ​ជាតិ​គីមី​ពុល​នេះជាង១.៤០០នាក់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ