13/01/2015 14:24 GMT+7 Email Print Like 0

ប្រអប់ខ្មៅ AirAsia QZ8501 រកឃើញហើយ


ប្រអប់ខ្មៅ AirAsia QZ8501 រកឃើញហើយ

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ប្រធានស្ថាប័នស្វែងរក និងជួយសង្គ្រោះ​​បន្ទាន់​ជាតិឥណ្ឌូណេស៊ី លោក Bambang Soelistyo បានអោយដឹងថា៖ អ្នកមុជទឹកស្រង់បាន​ប្រអប់​ខ្មៅ​នៃ​យន្តហោះ ផ្លាក់លេខ QZ8501 របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ AirAsia ដែល​ត្រូវធ្លាក់នៅតំបន់សមុទ្រ Java កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤។ ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​លោក Bambang Soelistyo ​បានអោយដឹងថា៖ ក្រុមជួយសង្គ្រោះ​ កំពុងខំព្រឹងប្រែងស្វែងរកប្រអបខ្មៅ១ទៀត​។​ នាបច្ចុប្បុន្ន សាកសពចំនួន៤៨ នៃជនរងគ្រោះចំនួន១៦២នាក់បានស្រង់ឡើងលើគោកហើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ