19/12/2017 10:28 GMT+7 Email Print Like 0

ប្រហិតសាច់គោបញ្ចូលក្នុងគល់ស្លឹកគ្រៃ

សាមញ្ញ​ដូចចរិត​របស់​​ប្រជាជន​រស់​នៅ​ភូមិភាគខាង​ត្បូង ​មុខម្ហូបប្រហិតសាច់គោបញ្ចូល​ក្នុងគល់​ស្លឹក​គ្រៃអាំង។ មុខ​ម្ហូប​នេះ​ឃើញ​ពិតជាសាមញ្ញ ប៉ុន្តែ​​រសជាតិ​ឈ្ងុយឆ្ងាញ់​ អ្នក​ណា​ធ្លាប់​ពិសា​ម្តង​ហើយ មិន​ភ្លេចមុខម្ហូបនោះ​បាន​ទេ។​​

មុខ​ម្ហូបប្រហិតសាច់គោបញ្ចូល​ក្នុង​ គល់​ស្លឹក​គ្រៃ ដើម្បី​មានធ្វើ​មុខម្ហូបនេះ យើង​ត្រូវ​មាន​គ្រឿងផ្សំ​ដូចជា​​ ៖ សាច់គោ ខ្លាញ់ជ្រូក​និង​​គល់ស្លឹក​គ្រៃ ​។ សាច់គោចិញ្ច្រាំរហូតដល់​ពេល​សាច់ស្វិតល្អ ខ្លាញ់ជ្រូក​ហាន់តូចៗ ស្មើ​គ្រាប់ទទឹម ​​ ចាក់គ្រឿង​ទេស​​តាម​ចំណូល​ចិត្ត និង​ច្របល់​ឲ្យ​ចូលគ្នា។ បន្ទាប់ពី​ វាយ​គល់​ស្លឹក​គ្រៃ ​យើងបញ្ចូល​​​​ សាច់គោដែល​ត្រូវលាយរួច​រាល់   នៅកណ្តាល​គល់​ស្លឹក​គ្រៃនេះ​ប្រកបដោយប៉ិន​ប្រសប់ ហើយ​យក​ទៅអាំង។ កាន់​​គល់​ស្លឹក​គ្រៃបាន​សាច់​គោ និងភ្លក់ យើង​ទទួល​បាន​​រសជាតិ​ឈ្ងុយឆ្ងាញ់​។ នោះ​គឺ​ជាតិ​ខ្លាញ់​ពី​ខ្លាញ់​ជ្រូក លាយនឹង​សាច់​គោ​ដែល​បាន​ចិញ្ច្រាំ​ស្វិត​ល្អ​ច្រលក់គ្រឿង​ទេស ថែមទាំង​ក្លិន​ក្រអូបពីគល់​ស្លឹកគ្រៃ ដែល​ភ្ញោចជី្ហវាវីញ្ញាណ​និង​​ជក់មាត់។


សាច់គោគឺគ្រឿផ្សំសំខាន់បំផុតសំរាប់មុខម្ហូបប្រហិតសាច់គោបញ្ចូលក្នុងគល់ស្លឹកគ្រៃ។

វាយគល់ស្លឹកគ្រៃ បន្ទាប់ពីយើងបញ្ចូលសាច់គោ នៅកណ្តាលគល់គ្រៃ ប្រកបដោយប៉ិនប្រសប់
ហើយយកទៅអាំង។


ប្រហិតសាច់គោបញ្ចូលក្នុងគល់ស្លឹកគ្រៃមើលមិនស្អាតទេ ប៉ុន្តែរសជាតិឈ្ងុយឆ្ងាញ់
អ្នកណាធ្លាប់ពិសាម្តងហើយ នឹងនឹករសជាតិជានិច្ច។


បាន​អនុវត្ត នៅ​ភោជនីយដ្ឋាន លោកយាយ​ណែម (Nem) - N.E Food អាស័យដ្ឋាន២៣ C វិថីតុនឌឹកថាំង (Ton Duc Thang) ខណ្ឌទី ១ ទីក្រុង​ហូជីមិញ (Ho Chi Minh)។


អត្ថបទនិងរូបភាព៖ ង្វៀនឡឹន
បណ្តាអត្ថបទបានផ្សាយ