01/08/2016 10:35 GMT+7 Email Print Like 0

ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen


ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen

គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen បានរៀបចំ​សន្និសីទបូកសរុបការងារក្នុងរយៈពេល៦ខែដើមឆ្នាំ​ និង​ពិភាក្សាអំពីដំណោះ​ស្រាយ អនុវត្តភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ ២០១៦ នារសៀលថ្ងៃទី៣០  ខែ​កក្កដា ឆ្នាំ​២០១៦​ នៅខេត្ត Dak Lak។ នៅទីនេះ លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាល​វៀតណាមនិងជាប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen បាន​សង្កត់ធ្ងន់ថា៖          “ គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen​ ត្រូវ​រួមសហការជិត​ស្និទ្ធិជាមួយគ្រប់ក្រសួងស្ថាប័ននិងតំបន់ដើម្បីអនុវត្តតាមការបញ្ជាណែនាំរបស់នាយករដ្ឋ​មន្ត្រីខំប្រឹងប្រែងជំរុញល្បឿនកំណើននិងផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅសំរាប់ប្រជាជន​ អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមកិច្ច និងធានាសន្តិសុខ សុវត្ថិភាពសំរាប់តំបន់ Tay Nguyen នេះ។ ទន្ទឹមនឹងនោះ ក៏ត្រូវអនុវត្ត​ល្អការងារគ្រប់គ្រងនិងការពារព្រៃ អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនៅតំបន់ Tay Nguyen ៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ