23/12/2016 10:03 GMT+7 Email Print Like 0

ប្រមូលផ្តុំប្រភពកំលាំងក្នុងការកសាងកងទ័ពនិងពង្រឹងកិច្ចការពារប្រទេសដ៏ខ្លាំងមាំមួន


ប្រមូលផ្តុំប្រភពកំលាំងក្នុងការកសាងកងទ័ពនិងពង្រឹងកិច្ចការពារប្រទេសដ៏ខ្លាំងមាំមួន (VNA)

នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសរំលឹក​ខួបអនុស្សាវរីយ៍លើកទី ៧២ ទិវា​បង្កើត​កងទ័​ពប្រជាជន​វៀត​ណាម​និង​លើក​ទី ២៧ ទិវាប្រជាជនទាំងមូលការពារ​ប្រទេស (ថ្ងៃទី ២២ ធ្នូ) ​កាសែត​ធំៗរបស់​វៀតណាម បាន​បោះពុ​ម្ព​ផ្សាយ​ព័ត៌​មាន​ អត្ថបទនិងរូបថតជាច្រើនស្តីពីទិវា​នេះ។ វិចារនកថាលើកាសែត Quan doi nhan dan  ក្រោម​ចំណង​ជើង​ថា៖ «ប្រមូលផ្តុំប្រភពកំលាំងកសាងកងទ័ព ពង្រឹងកិច្ច​ការពារ ប្រទេសខ្លាំងមាំមួន» អះអាងថា៖ កងទ័ពប្រ​ជាជនវៀតណាម គឺជាកង​ទ័ពឈ្នះគ្រ​ប់ សម​រភូមិ ។​ នាបច្ចុប្បន្ន ការកសាង​កងទ័ព​ប្រជាជន​វៀត​ណាម​បដិវត្តន៍​វៀតណាម រៀបរយចំណាន​និងទំនើបជាជំហានៗ គឺជាអាទិភាពជួរមុខ​ក្នុងការ​កសាង​ខឿនកា​រពារ​ប្រទេស របស់ប្រជាពលរដ្ឋទាំងមូលដែលតភ្ជាប់ នឹង​សន្តិសុខប្រជាជនរឹងមាំ។ ដើម្បីអនុវត្តគោលដៅនោះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ​បក្ស​ទាំងមូល កងទ័ព ទាំងមូល​និងប្រ​ជាពលរដ្ឋ​វៀតណាម​ទាំង​មូល​បានខំប្រឹង​ប្រែងដោយ​ឥតឈប់ឈរ​សំដៅ បង្កើន​ប្រៀប​ខ្លាំងរបស់​កងទ័ពនិងសក្តានុ​ភាព​ក្នុងការកសាង​ខឿន​ការពារ​ប្រទេស​នៃប្រជាជន​ទាំងមូល។ ក្នុងពេលនោះ កាសែត ​Nhan Dan បានអះអាងថា៖ ពង្រីក​ប្រពៃណី​ត្រចះ​ត្រចង់​ក្នុង​រយៈពេល​​ជាង៧០​ឆ្នាំ​កន្លងមកក្រោម​ការដឹកនាំ​របស់បក្សការ​គ្រប់គ្រង​របស់​រដ្ឋកង​ទ័ពទាំង​មូល​ប្រជាជន​វៀត​ណាម​ទាំងមូល​ប្រមូល​ផ្តុំកសាង​កងទ័ព​បដិវត្តន៍​ចំណាន​ទំនើប​ឲ្យ​សម​ស្រប​នឹងការស្ងើច​សរសើរ​របស់​លោក​ប្រធានហូជីមិញ «កងទ័ព​ប្រជាជន​វៀតណាម​ស្មោះ​ត្រងជាមួយ​បក្សដឹង​គុណ ជាមួយ​ប្រជាជន​ត្រៀមខ្លួន​ជាស្រេច​តស៊ូ ពលីដើម្បី​ឯករាជ្យ​សេរីភាព របស់មាតុប្រទេសដើម្បីសង្គមនិយម»។ ​ក្នុង​ឱកាសនេះ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ លោក Nguyen Xuan Phuc បានទៅ​ សាក​សួរសុខ​ទុក្ខកម្មាភិបាល​យុទ្ធជន​កង​ពលតូច​ការ​ពារ​កោះលេ​ខ​ ២៤២​ នៅ​ស្រុក Van Don ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។ ថ្លែង​ម​តិនៅទីនេះ​ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

​«យើងត្រូវបំពេញល្អភារកិច្ចដែលបក្សរដ្ឋប្រគល់នាពេលខាងមុខ។ វៀតណាម​មាន​​ឆ្នេរ​សមុទ្រប្រវែងជាង ៣២០០ គីឡូម៉ែត្រ បញ្ហាកោះសមុទ្រ ជា​ពិសេស បញ្ហា​លើសមុទ្រខាងកើតដើរតួនាទី យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍន៍ នាពេល​ខាង​​មុខ​។ ក្នុងស្ថានភាពថ្មីរបស់ប្រទេសជាតិ បញ្ហាកោះសមុទ្រក៏ត្រូវ​បាន​ដាក់ចេញ​ក្នុង​ភារកិច្ច ការពារ​​ប្រទេសនិ​ងសន្តិ​សុខ​របស់ខ្លួន​ផងដែរ៕»

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ