18/04/2016 09:21 GMT+7 Email Print Like 0

ប្រមូលផ្តុំជម្រុញការរក្សានិងពង្រីកនូវតម្លៃល្អប្រសើរនៃវប្បធម៌ជាតិ


ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី

នាយប់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៦ នៅភូមិវប្បធម៌​ទេសចរណ៍ ​បណ្តាជនជាតិវៀត​ណាម នៃទីក្រុង​ហាណូយ ប្រ​ធាន​រដ្ឋ​លោក Tran Dai Quang បាន​អញ្ជើញ​ចូល​រួម ពិធី​បើក​សកម្មភាព​អំណរ​សាទ​ទិវាវប្បធម៌ ​បណ្តាជន​ជាតិ​វៀត​ណាម​ឆ្នាំ២០១៦​។ ថ្លែងមតិនៅក្នុងពិធីនេះ លោក Tran Dai Quang បានលើកច្បាស់​ថា៖​ “ទិវា​វប្បធម៌​បណ្តាជ​ន​ជាតិ​វៀត​ណាម​ ដែលកំពុងបានរីកសាយភាយនិងជ្រាប​ចូល ក្នុងសហគមន៍បណ្តាជន​ជាតិ​វៀត​ណាម នឹងក្លាយ​ទៅជាទិវា​បុណ្យ​ជាក់​ស្តែង សម្រាប់ជនរួមជាតិនានាជួបប្រាស្រ័យ និងសម្របខ្លួនជាមួយគ្នាចូលក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ តាម​នោះ រួមចំណែកឧទ្ទេសនាមនិងលើកស្ទួយ នូវតម្លៃ​វប្បធម៌​យ៉ាងល្អប្រសើរ និង​ធ្វើឲ្យ​ជីវភាព​ខាង​​ស្មារតី​របស់ប្រជា​ជ​នវៀតណាម កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សកម្មភាព​និងការ​ងារ​ជាក់​ស្តែង​ទាំង​​អស់​​នេះ មាន​អត្ថន័យ​អភិរក្ស និងពង្រីកនូវបេតិកភ័ណ្ឌ​វប្បធម៌​ដោយផ្សាភ្ជាប់ជាមួយ នឹងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​សង្គម រួម​ចំណែក​អះអាង​ នូវកម្លាំងរស់ជាអមតៈរបស់​វប្បធម៌ បណ្តាជនជាតិវៀតណាម”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ