31/01/2018 10:29 GMT+7 Email Print Like 0

ប្រមូលផ្តុំកសាងជួរប៉ូលីសសមុទ្រវៀតណាមបដិវត្តន៍ រៀបរយ ចំណាននិងទំនើប


 ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយកម្មាភិបាល​និងប៉ូលីសមុទ្រភូមិភាគទី៣ (រូបថតៈ Viet Cuong)

នាថ្ងៃទី៣០ ខែមករា ឆ្នាំ​២០១៨ ​ប្រធានរដ្ឋ លោក Tran Da​i Quang បានអញ្ជើញទៅ​សាក​សួរ សុខ​ទុក្ខនិង​ជូនពរ​បុណ្យតេត​ប្រពៃណីវៀតណាមចំពោះកម្មាភិ​បាលនិងយុទ្ធជនកង កម្លាំ​ងប៉ូលីសសមុទ្រវៀតណាម ​នៅស្នង​ការដ្ឋាន​ភូមិភាគប៉ូលីស​សមុទ្រ​ទី៣។
 
អញ្ជើញថ្លែងមតិនៅទី​នេះ ប្រធានរដ្ឋ លោក Tra​n Dai Quang បានអះអាងថា បក្ស​ ​និង​រដ្ឋជានិច្ចកាល ​ផ្តោត​ការយក​ចិត្តទុកដាក់​ វិនិយោគសម្រាប់កង​កម្លាំងប៉ូលីស សមុទ្រ​។ ប្រធាន​រដ្ឋបាន​ស្នើឲ្យស្នង​ការតំបន់​ប៉ូលីស​សមុទ្រ​លេខ​៣ ប្រមូលផ្តុំកសាង ជួរ​ប៉ូលីសសមុទ្រវៀតណាមបដិវត្តន៍ រៀ​បរយ ចំណាននិងទំនើប ​ជាពិ​សេស ក្លាយ​ទៅ ​ជាកម្លាំងស្នូលក្នុងការអនុវត្តភា​រកិច្ច ការពារអធិបតេយ្យភាពកោះសមុ​ទ្រខ្ពង់រាប បាត ​សមុទ្រ ការពារ​ផល​ប្រយោជន៍ជាតិនិងផលប្រ​យោជន៍លើសមុទ្រតាមវិធី​ច្បាប់​។ លោកអញ្ជើញមា​នប្រសាសន៍ថា៖
 
“ខ្ញុំស្នើឲ្យកង​កម្លាំង​ប៉ូលីសសមុទ្រត្រូវសកម្មរួមសហការ​ជាមួយកងកម្លាងទ័ព ជើងទឹក កងទ័ពការពារព្រំ​ដែននិង​កម្លាំងមាន​សមិត្ថកិច្ចដទៃដែលកំពុងបំពេញ កា​តព្វកិច្ចលើសមុទ្រដើម្បីត្រៀមរៀបចំឲ្យបា​ន​ល្អ ការ​ងារយាម​ល្បាត ​សំដៅដោះ ស្រាយបន្ទាន់រាល់អំពើ​រំលោភ​ច្បាប់​លើសមុទ្រ​និងតំបន់​ខ្ពង់​រាបបាត​សមុទ្រ​វៀត​ណាម​។ ក្នុងនោះមានទាំងករណីនាវាបរទេ​សរំលោភតំបន់សមុទ្រវៀតណាម ​ដើម្បីយើង​មាន ដំណោះស្រាយ​ដោះស្រាយ​ទាន់​ពេល​វេលា”​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ